- 2019-01-30 03:10:00
- ព័ត៌មាន
រំដួលលិចទឹក បញ្ចេញគំនូររូបរាងផ្លូវការនិងអត្ថន័យឈុតតំណាងជាតិ Miss Planet Cambodia
- 2019-01-30 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំដួលលិចទឹក បញ្ចេញគំនូររូបរាងផ្លូវការនិងអត្ថន័យឈុតតំណាងជាតិ Miss Planet Cambodia
ចន្លោះមិនឃើញ
រំដួលលិចទឹក ត្រូវបានគេទទួលស្គាល់ថាជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ប្លែកៗ និងជាអ្នកផាត់មុខយ៉ាងស្ទាត់ជំនាញ ប៉ុន្តែពេលនេះក៏ជាអ្នកគ្រប់គ្រងចាត់ចែងកម្មវិធីប្រកួតសម្រស់ដ៏ធំមួយផងដែរ។
ព្រឹកនេះ រំដួលលិចទឹកបានបង្ហោះទម្រង់រូបរាងពីឈុតសម្លៀកបំពាក់តំណាងជាតិកម្ពុជាត្រៀមសម្រាប់ បវរកញ្ញាភពផែនដីកម្ពុជា (Miss Planet Cambodia) គឺកញ្ញា រីចំណាន កល្យាន ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី បវរកញ្ញាភពផែនដីអន្តរជាតិ (Miss Planet International) នឹងប្រព្រឹត្តទៅនៅថ្ងៃ ០២ ខែមិនាឆ្នាំ ២០១៩ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្ដង។
ថ្លែងមកកាន់ Sabay រំដួលលិចទឹកបានបញ្ជាក់ថា ខ្លួនជាអ្នកទទួលបន្ទុកខាងកែច្នៃឈុតនេះ ព្រមទាំងធ្វើបានខ្លះៗហើយ ប៉ុន្តែមិនទាន់បញ្ចេញរូបថត។ "ចំពោះឈុតនេះ ខ្ញុំធ្វើបាន៤០ភាគរយហើយ ប៉ុន្តែមិនទាន់ហ៊ានបញ្ចេញអីច្រើន ព្រោះអាចនឹងកែច្នៃខ្លះៗទៅតាមកាលៈទេសៈ។"
ចំពោះឈុតតំណាងនេះគឺគូររូបរាងដោយលោក គួន មាឃ និងចូលរួមរចនាច្នៃឈុតដោយ លោក គួន មាឃ លោក អ៊ី សុខជា និងកញ្ញា រំដួលលិចទឹក។ ឈុតនេះមានឈ្មោះថា «ទេពធីតា មហាសង្ក្រាន្ត» តំណាងដល់ ទេពធីតា មហាសង្ក្រាន្ត ជាបុត្រីរបស់កបិលមហាព្រហ្ម ស្របពេលនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ៕