• 2019-02-05 08:33:53
  • ព័ត៌មាន

មើល​ហើយ​រឹង​ខ្លួន​ហ្មង! នី រតនា ថើប​ភរិយា ឲ្យ​អ្នក​គាំទ្រ​នៅ​កូរ៉េ​មើល(វីដេអូ)

  • 2019-02-05 08:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​​ស្នេហា​របស់​តារា​ចម្រៀង​លោក នី រតនា មិនមែន​មាន​ការ​ចាប់​អារម្មណ៍​តែ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ ពោល​គឺ​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​របស់​នៅ​ក្រៅ​ប្រទេស​ទៀត​ផង ពិសេស​ប្រទេស​ ដែល​មាន​ខ្មែរ​រស់នៅ។

ក្នុង​ដំណើរ​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​មួយ​តារា​ចម្រៀង​ជិត​២០​រូប​ផ្សេង​ទៀត លោក​ត្រូវ​បាន​​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ជា​ខ្លាំង ពិសេស​គឺ​រឿង​ស្នេហា​ផ្អែមល្ហែម​របស់​លោក​តែ​ម្ដង។ ក្នុង​បេសកកម្ម​ទៅ​ច្រៀង​ដែល​មាន​​ការ​រៀប​ចំ​ដោយ ក្រុមហ៊ុន "ភូមិឋាន​សួស្ដី" ​បង្កើត​ឡើង​ដោយ​​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ​ នី រតនា បាន​នាំ​ភរិយា របស់​មក​ជា​មួយ​ដែរ។

គ្រាន់​តែ​ឡើង​ច្រៀង​ភ្លាម អ្នក​គាំទ្រ​​​​នៅ​ទី​ក្រុម​ប៊ូសាន បាន​នាំ​គ្នា​ហ៊ោកញ្ជ្រៀវ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​បាន​សំណូមពរ​ឲ្យ​លោក​នាំ​ភរិយា​មក​បង្ហាញ​ឲ្យ​​អ្នក​គាំទ្រ​លោក​បាន​ស្គាល់ និង​ស្នើ​​ថើប​ភរិយា​ឲ្យ​មហាជន​បាន​ឃើញ​ថែម​ទៀត​ផង។ នី រតនា រៀង​អឹមអៀន ប៉ុន្តែ​មិន​ប្រកែក​ឡើយ ពោល​គឺ លោក​បាន​ហៅ​​ភរិយា​ឡើង​លើ​ឆាក​ភ្លែត ហើយ​​ថើប​គ្នា ឲ្យ​មើល​ភ្លាមៗ​តែ​ម្ដង។

ប៉ុន្តែ​យ៉ាង​នេះ​ក្ដី ភរិយា​ស្រស់​ស្អាត​របស់​លោក អៀន និង​ប្រឹង​ឡើង​រឹង​ខ្លួន​អស់​ហើយ។ ​ការ​បញ្ជាក់​ពី លោក សុខ សៀងឌី ដែល​ជា​តារា​ចម្រៀង​ពលករ និង​ជា​ម្ចាស់​ស្ពុនស័រ ការ​ច្រៀង​នៅ​នៅ​ទី​ក្រុង​ប៊ូសាន កាល​ពី​ថ្ងៃ​ទី៣ ខែ កុម្ភៈ គឺ​​ពិត​ជា​មាន​ការ​ទទួល​បាន​ការ​គាំទ្រ​ដូច​កា​​គ្រោង​ទុក បើ​ទោះបីជា​​ថ្ងៃ​នេះ ការ​ប្រគំតន្ត្រី​នោះ មាន​ភ្លៀង​​ធ្លាក់​ជា​ច្រើន​ម៉ោង​ក្ដី បងប្អូន​ខ្មែរ​នៅ​ទី​នោះ បាន​ស្កាត់​មក​គាំទ្រ​អ្នក​សិល្បៈ​ខ្មែរ​យើង​យ៉ាង​ច្រើន​កុះករ ពិសេស​គឺ ពួក​គេ​ចាប់​អារម្មណ៍​ប្ដី​ប្រពន្ធ នី រតនា តែ​ម្ដង។

តាម​ផែន​ការ​ក្រុម​តារា​​​ជិត​២០រូប មានដូច​ជា លោក ខេម លោក កែវ វាសនា លោក នី រតនា លោក ម៉ៅ ហាជី លោក សៅ លោក ពេជ្រ ថាណា ឧត្ដម លោក ថែល ថៃ កញ្ញា យូរី កញ្ញា សួស វីហ្សា កញ្ញា លីនដា កញ្ញា សុធារ័ត្ន លោក BMO លោក ទ្រី សក្ដា PeyPeydy លោក ម៉ាដូណា កញ្ញា សាឡាត់ ស្រីឡាង កញ្ញា សុភ័ក្រ កុសម៉ា និង លោក ថូមី ជា​ដើម នៅ​មាន​បេសកកម្ម​សិល្បៈ​ចុង​ក្រោយមួយ​ទៀត នៅ​ថ្ងៃ​ទី៥ ខែ កុម្ភៈ ឆ្នាំ ២០១៩​នេះ នៅ​ទី​ក្រុង អាន់សាំន ដែល​ជា​តំបន់​​បង​ប្អូន​ខ្មែរ​រស់​នៅ​ច្រើន​ក្នុង​ប្រទេស​កូរ៉េ។

ការ​ប្រគំ​តន្ត្រី​ថ្ងៃ​ចុង​ក្រោយ​នេះ ​មាន​អ្នក​គាំទ្រ មក​ចូល​រួម​កាន់​តែ​ច្រើន​ ត្បិត​អី​ថ្ងៃ​នេះ​គឺ​ជា​​ថ្ងៃ​សម្រាក​ចូល​ឆ្នាំ​​របស់​ប្រទេស​កូរ៉េ។ ក្រោយ​ពី​បញ្ចប់​ការ​ប្រគំតន្ត្រី​​ពួក​គេ នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​យប់​ថ្ងៃ​ទី៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ស្អែក​នេះ​តែ​ម្ដង៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់