- 2019-02-08 02:42:00
- ជីវិតតារា
មកស្គាល់ប្រវត្តិពិតរបស់ "ផង់" នារី Mario លួចស្នេហ៍ក្នុងរឿង "Thong Aek Mor Yah Ta Chalong"
- 2019-02-08 02:42:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ប្រវត្តិពិតរបស់ "ផង់" នារី Mario លួចស្នេហ៍ក្នុងរឿង "Thong Aek Mor Yah Ta Chalong"
ចន្លោះមិនឃើញ
ប្រជាប្រិយភាពនៃរឿងថ្មីមានចំណងជើងថា "Thong Aek Mor Yah Ta Chalong” កាន់តែហក់ឡើងខ្លាំងឡើងៗ ក្រោយទស្សនិកជននាំគ្នាតាមដានមិនចង់ដាច់។ តួអង្គទាំងអស់ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកមើល ហើយក្នុងនោះគ្រប់គ្នាក៏កំពុងផ្ដោតចក្ខុលើតួស្រីម្នាក់ដែលមានឈ្មោះថា "ផង់”។
“ផង់” គឺជានារីម្នាក់ដែល តួឯកប្រុស "ថងឯក” សម្ដែងដោយ Maio Maurer ចាប់ចិត្តស្រឡាញ់ ក្រោយព្យាបាលឲ្យជាពីជំងឺ។ ងាកមកជីវិតពិតវិញ ពេលនេះតារាស្រីរូបនេះកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន។ នាងមានឈ្មោះពិត Namwhan Phulita Supinchompoo កើតថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ នៅខេត្តឈៀងរ៉ៃ ប្រទេសថៃ។ នាងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Information Studies Branch Faculty of Humanities Srinakharinwirot University។
Namwhan ចូលសិល្បៈតាំងតែពីឆ្នាំ ២០១៤ ហើយរឿងខ្នាតធំដែលនាងបានសម្ដែងមុនគេនៅឆ្នាំនោះមានចំណងជើងថា "Love On The Rock”។ ឈានចូលដល់ឆ្នាំ ២០១៥ ទើប Namwhan មានឱកាសបានសម្ដែងរឿងភាគ តាមរយៈរឿង "Wifi Society”។
រហូតដល់ឆ្នាំ ២០១៨ នាងក៏មានឱកាសបានគ្រងជាតួឯកស្រីក្នុងរឿងភាគរបស់ប៉ុស្តិ៍លេខ៣ថៃមានចំណងជើងថា "Mister Merman” ជាមួយដៃគូ Boat Tara។ ឥឡូវឈានចូលឆ្នាំ ២០១៩ នាងកាន់តែប្រមូលបានការគាំទ្រពិសេសមកប៉ះជើងខ្លាំង Mario Maurer, Kimmy Kimberley, Punjan Prama និងតារាល្បីៗជាច្រើនក្នុងរឿង "Thong Aek Mor Yah Ta Chalong” នៅពេលនេះ។
តាមរយៈសម្រស់ស្អាតបែបធម្មជាតិ និងទេពកោសល្យសិល្បៈរបស់ Namwhan មនុស្សជាច្រើនរំពឹងថា ថ្ងៃមុខនាងអាចនឹងក្លាយជាតារាស្រីលំដាប់ជួរមុខរបស់ថៃម្នាក់៕