• 2019-02-12 03:16:00
  • ព័ត៌មាន

សុខ ស្រី​លក្ខ័​ណ៍ រៀប​ការ​ថ្ងៃ​នេះ​ហើយ​ក្រោយ ស្វែង​យល់​ចិត្ត​គ្នា​ជិត​១០​ឆ្នាំ

  • 2019-02-12 03:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀង សុខ ស្រី​លក្ខ័ណ៍ ដែល​ជា​ប្អូនស្រី សុខ សីឡា​លីន បានសម្រេច​ចិត្ត​រៀបការ​ជាមួយ​តន្ត្រីករ​​ល្បី​ឈ្មោះ​ម្នាក់​បន្ទាប់​ពី​ស្វែង​យល់​ចិត្ត​ជាង​ជិត​១០​​ឆ្នាំ។

តាម​ការ​ឲ្យ​ដឹង​ពី​កញ្ញា សុខ សីឡាលីន ដែល​ជា​បង​​ស្រី តាម​ទូរស័ព្ទ​មុន​​នេះ ស្វាមី​របស់ នាង​មាន​ឈ្មោះ​ថា លោក អ៊ុក​ ​រួន ​គឺ​ជា​ក្រុម​តន្ត្រី​ចចក​សមុទ្រ ដោយ​ពួក​គេ​ទាំង​ពីរ​បាន ស្គាល់​គ្នា​ប្រមាណ​ជា​​១០ឆ្នាំ​មក​ហើយ។

ពិធី​កាត់​ចំណង​​ដៃ​របស់​តារា​ស្រី​នាង​នឹង​ធ្វើ​​នៅ​វិមាន​ពិភព​ថ្មី​សែនសុខ​អាគារ B ល្ងាច​នេះ ក្រោយ​វត្ត​មាន​​ភ្ញៀវ​កិត្តិយស​ប្រមាណ​ជាង​៥០តុ ក្នុង​នោះ​​មាន​អ្នក​សិល្បៈ​មួយ​ចំនួន​ធំ ត្បិត​អី​ពួក​គេ​ទាំង​ពីរ​គឺ​សុទ្ធតែ​ជា​អ្នក​សិល្បៈ ហើយ​មាន​ទំនាក់ទំនង​ច្រើន​ជា​មួយ អ្នក​សិល្បៈ​ដូច​គ្នា។

ក្នុង​នាម​ជា​បង​ស្រី នៅ​ពេល​ដែល​ឃើញ​ប្អូន ចូល​រោង​ការ​​តាម​ប្រពៃណី​បែប​នេះ កញ្ញា សុខ សី​ឡា​លីន បាន​សម្ដែង​អារម្មណ៍​សប្បាយ​ចិត្ត​ជា​ខ្លាំង ជា​មួយ​គ្នា​នោះ​ដែរ នាង​សូម​ជូនពរ​ប្អូន​ស្រី ស្រលាញ់​គ្នា​ដល់​ចាស់​​រៀង​ៗ​ខ្លួន រកស៊ី​មាន ធ្វើ​កិច្ចការ​អ្វី​មួយ​​​បាន​សម្រេច​ដូច​បំណង៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់
អត្ថបទពេញនិយម