- 2019-02-12 09:18:16
- ព័ត៌មាន
ដេនី ក្វាន់ និង បងស្រី ថតMV ឲ្យ ម៉ាដូណា អត់យកលុយ ម៉ារៀល
- 2019-02-12 09:18:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដេនី ក្វាន់ និង បងស្រី ថតMV ឲ្យ ម៉ាដូណា អត់យកលុយ ម៉ារៀល
ចន្លោះមិនឃើញ
តារាចម្រៀងនិងជាពិធីករលោក ម៉ាដូណា បានសរសើរទឹកចិត្តដេនីក្វាន់ និង បងស្រី ព្រមទាំងគ្រូបង្ហាត់កីឡាផ្ទាល់ខ្លួនជាខ្លាំង ដែលស្ម័គ្រចិត្តជួយថត MV បទ "អំណាចលុយ" របស់លោកដោយមិនយកប្រាក់ ខណៈដែលបទចម្រៀង ១បទនេះ លោកផលិតអស់ជិត៣០០០ ដុល្លារឯណោះ។
បទ"អំណាចលុយ" ទើបតែចេញFull MV ថ្មីៗនេះ ដែលជាបទចម្រៀង១បទ ម៉ាដូណា ផលិតដោយខ្លួនលោកផ្ទាល់មិនចំណុះឲ្យផលិតកម្ម១ណាឡើយ។
បទចម្រៀង១បទនេះ ប្រជុំដោយតារាចម្រៀងជាច្រើនចូលរួមសម្ដែង ក្នុងនោះមានទាំងក្រុមរាំល្បីឈ្មោះផងទៀតផង។ ម៉ាដូណាថ្លែងថា មូលហេតុដែលនាំឲ្យលោកសម្រេចចិត្តយកតារាសម្ដែងជាច្រើនមកសម្ដែងក្នុងMV នេះក៏ព្រោះតែចង់ផលិតឡើង ដើម្បីឲ្យស៊ីទៅនឹងបទចម្រៀងរបស់លោក។
លោកថា ក្នុងតារាម្នាក់លោកត្រូវចំណាយយ៉ាង១៥០ ដុល្លារទៅ៣០០ដុល្លារទៅតាមប្រជាប្រិយភាពរបស់ពួកគេ ដោយឡែក ដេនី ក្វាន់ និង បងស្រី ចោម ច័ន្ទ ព្រមទាំងគ្រូបង្វឹកហាត់ប្រាណ មិនបានគិតប្រាក់ពីលោកឡើយ ដោយសារតែលោកមានការរាប់អានហើយមានទំនាក់ទំនងល្អជាមួយគ្នាផង។
ម៉ាដូណា ថា ប្រសិនបើទាំង៣នាក់ គិតប្រាក់ពីលោកនោះ តម្លៃខ្លួនក្នុងថត MV របស់ពួកគេ មិនក្រោម ៣០០ ដុល្លារក្នុង១ថ្ងៃឡើយ។
តារាចម្រៀងដែលហ៊ានសារភាពត្រង់ៗស្រលាញ់ប្រុសៗដូចគ្នានេះ រំពឹងថា បទចម្រៀង "អំណាចលុយ" ១បទនេះ ដែលខ្លួនហ៊ានចំណាយប្រាក់ជិត៣០០០ ដុល្លារផលិតឡើងនេះ អាចនឹងឆក់បានការគាំទ្រពីទស្សនិកជន និងជួយបង្កើនប្រជាប្រិយភាពរបស់លោកបន្ថែមជាក់ជាមិនខាន៕