
- ពុធ, 13 កុម្ភៈ 2019 02:19
- ព័ត៌មាន
គ្រាន់តែ Yuri ចុច Like Comment ភ្លាម Boy Pakorn ឯណេះអរចង់ស្ទះ
- ពុធ, 13 កុម្ភៈ 2019 02:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែ Yuri ចុច Like Comment ភ្លាម Boy Pakorn ឯណេះអរចង់ស្ទះ
ចន្លោះមិនឃើញ
ដូចជ្រាបស្រាប់ Boy Pakorn គឺជាអ្នកគាំទ្រផ្កាប់មុខរបស់តារាចម្រៀង Yuri ក្រុម Girls' Generation ហើយរាល់គ្រប់ Post របស់តារាស្រីរូបនេះ Boy តែងចុចពេញចិត្តគ្រប់ពេល។
តួយ៉ាងដូចជាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ មិនត្រឹមតែចុច "Like” រូបរបស់ Yuri ទេ Boy ថែមទាំងចូល Comment លើរូបទៀត។ Yuri បានបង្ហោះរូប១សន្លឹក ជាមួយនឹងពាក្យថា "Into Yuri” ក្រោយនាងបានចូលរួមកម្មវិធីជួបជុំអ្នកគាំទ្ររបស់ខ្លួននៅទីក្រុងបាងកក ប្រទេសថៃ។
Boy ឯណេះវិញ ពេលឃើញរូបនោះហើយ ក៏បាន Comment ថា "I Love You Saranghae”។ ឃើញ Comment របស់តារាប្រុសរូបនេះហើយ Yuri ដែលជាម្ចាស់រូបក៏បានចុច "Like” ជាហេតុធ្វើឲ្យ Boy រំភើបចិត្ត និងថត Screen ហើយបង្ហោះលើ Instagram និងសរសេរថា "OMG! ខ្ញុំស្រឡាញ់បង បង Yul, Saranghae! យប់មិញគាត់ពិតជាគួរឲ្យស្រឡាញ់ណាស់ ខ្ញុំពិតជាចង់នៅលើឆាកជាមួយគាត់ណាស់”។
វាបានក្លាយជាពេលវេលាមិនអាចបំភ្លេចបានរបស់តារាប្រុស និងត្រូវជាអ្នកគាំទ្ររូបនេះ ក្រោយបានជួបនឹងតារាសំណព្វចិត្តផ្ទាល់ ពិសេសមានឃើញអ្នកដែលខ្លួនពេញចិត្តចុច Like Comment បែបនេះទៀត៕