/5c63dcd5bc40a_1550048460_medium.jpg)
- ពុធ, 13 កុម្ភៈ 2019 07:46
- ព័ត៌មាន
សាឡាត់ ស្រីឡាង ត្រូវគេចោទមានចំណងស្នេហ៍លួចលាក់នឹងលៀក លីដា ម្ចាស់ផលិតកម្ម LD
- ពុធ, 13 កុម្ភៈ 2019 07:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាឡាត់ ស្រីឡាង ត្រូវគេចោទមានចំណងស្នេហ៍លួចលាក់នឹងលៀក លីដា ម្ចាស់ផលិតកម្ម LD
ចន្លោះមិនឃើញ
តារាសម្ដែង សាឡាត់ ស្រីឡាង ត្រូវរងព័ត៌មានថា បានទាក់ទងម្ចាស់ផលិតកម្ម LD ដែលមានភរិយារួចទៅហើយ ធ្វើឲ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។
ដំណឹងនេះត្រូវបានបែកធ្លាយ ក្រោយម្ចាស់ Account Facebook ឈ្មោះ Panhchaka June ដែលអះអាងថាខ្លួនជាប្រពន្ធរបស់ម្ចាស់ផលិតកម្ម Ldគឺលោក លៀក លីដា ដោយបានសរសេរថា កញ្ញា សាឡាត់ ស្រីឡាង មានទំនាក់ទំនងស្នេហាជាមួយប្តីរបស់ខ្លួន។
តាមរយៈ ការបង្ហោះនោះ ស្រ្តីជាប្រពន្ធបានលម្អិតពីទំនាក់ទំនងស្នេហារបស់តួឯកក្នុងរឿង "គូស្នេហ៍បម្រុង" ដោយបានស្តីថា ឲ្យចំៗដោយមិនញញើតនោះឡើយ។ លើសពីនេះ ស្រ្តីរូបនេះដដែរ ក៏បានបញ្ជាក់ថា ថាលម្អិតបន្ថែមទៀត តាមរយៈការ Live វីដេអូពីចំណងស្នេហារបស់កញ្ញា សាឡាត់ ស្រីឡាង និងលោក លៀក លីដា ដែលជាប្តីរបស់ខ្លួនថែមទៀតផង។
ជុំវិញដំណឹងរសើបនេះ គេសង្កេតឃើញកញ្ញា សាឡាត់ ស្រីឡាង ពុំទាន់មានប្រតិកម្មឆ្លើយតបបែបណានោះទេ។ Sabay បានព្យាយាមទាក់ទងទៅតារាសម្ដែងរូបនេះផងដែរ ប៉ុន្តែទូរស័ព្ទចូល គ្មានអ្នកណាទទួល៕