• 2019-02-15 01:48:56
  • ព័ត៌មាន

Park Bom ត្រៀមបញ្ចេញបទចម្រៀងថ្មី នៅខែក្រោយនេះ

  • 2019-02-15 01:48:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ​នេះ​បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង Park Bom នឹង​ត្រឡប់​មក​វិញ​ជាមួយ​បទ​ចម្រៀង​ទោល​ថ្មី​របស់​នាង​ឆាប់​ៗ​នេះ ក្រោយ​បាត់​មុខ​ពី​វិស័យ​ចម្រៀង​អស់​រយៈពេល​ប្រហែល ៨ ឆ្នាំ​កន្លង​មក​នេះ។

តាម​សេចក្ដី​រាយការណ៍​ដដែល​​នោះ បាន​បញ្ជាក់​ថា Park Bom បច្ចុប្បន្ន​កំពុង​មមាញឹក​ជាមួយ​ការ​រៀបចំ​ចម្រៀង​ទោល​ថ្មី​របស់​នាង ដែល​គ្រោង​នឹង​បញ្ចេញ​ក្នុង​ពេល​ណា​មួយ​​នៃ​ពាក់​កណ្ដាល​ខែ​មីនា​ខាង​មុខ​នេះ។

បទ​ចម្រៀង​ថ្មី​នេះ​ដែរ ចាត់​ទុក​ជា​ចម្រៀង​ទោល​ដំបូង​ហើយ​ដែល​បាន​ចេញ គិត​តាំង​ពី​បទ "Don't Cry” របស់​នាង​ដែល​បាន​បញ្ចេញ​កាល​ពី​ឆ្នាំ ២០១១ កន្លង​មក​នោះ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់