• 2019-02-20 09:12:16
  • ព័ត៌មាន

Pleng by Smart ផ្តល់ជូនសេវាស្តាប់ចម្រៀងខ្មែរ និងបរទេសដោយសេរីឥតគិតថ្លៃ ថែមទាំងជួយដល់សិល្បករខ្មែរ

  • 2019-02-20 09:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី App Pleng by Smart ផ្តល់ជូនសេវាស្តាប់ចម្រៀងខ្មែរ និងបរទេសដោយសេរី ឥតគិតថ្លៃ ថែមទាំងជួយដល់សិល្បករ ដែលមានឈ្មោះក្នុង App ទទួលបានកម្មសិទ្ធិបញ្ញា និងទទួលបានកម្រៃតាមរយៈការចុចស្តាប់ពីអ្នកគាំទ្រ។

លោក Siddhartha Roy និងលោកThomas Hundt រូបខាងស្តាំ

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តក្រុមហ៊ុន Smart Axiata បន្តថា៖ «ក្រៅពីភាពទាក់ទាញនៃការរចនា​ ភាពងាយស្រួលនៃកម្មវិធីនេះ Pleng ជាកម្មវិធីរួមផ្សំចម្រៀងពីសិល្បករ Smart ចម្រៀងពី ផលិតកម្មរស្មីហង្សមាស និងពី Universal Music ដែលមានចម្រៀងច្រើនជាង ១លានបទ ផ្តល់ជូនគ្រប់គ្នាស្តាប់កម្សន្តគ្រប់ពេលវេលានៅលើ App Pleng ដោយឥតគិតថ្លៃ»។

លោក ថូម៉ាស ហ៊ុន (Thomas Hundt)

ការផ្តល់ជូនបែបនេះ ជួយឱ្យសិល្បកររក្សាកម្មសិទ្ធិបញ្ញា តន្រ្តីចម្រៀងរបស់ខ្លួន ហើយទទួលបានថវិកាត្រឡប់មកវិញគ្រប់ពេលដែលអ្នកគាំទ្រចុចស្តាប់បទចម្រៀងរបស់ខ្លួន ឬធ្វើការទិញ ឬ Subscribe និង Download សម្រាប់ស្តាប់ពេលគ្មាន Internet ក្នុងតម្លៃទាបបំផុត។ ការរៀបចំដំណើរការ App Pleng by Smart ក៏មានចូលរួមពី ក្រុមហ៊ុនផ្សព្វផ្សាយឌីជីថល Hungama និងសហការជាមួយក្រុមហ៊ុនរស្មីហង្សមាសជាពិសេសផងដែរ។ នេះបើតាមការ លើកឡើងរបស់ លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តក្រុមហ៊ុន Smart Axiata។

កញ្ញា Adda Angel

តាមរយៈកញ្ញា Adda Angel បានបង្ហាញការចាប់អារម្មណ៍ថា កញ្ញាមានសេចក្តីរីករាយ និងមានកិត្តិយស ដែលមានវត្តមានក្នុងកម្មវិធីដ៏គួរឱ្យទុកចិត្ត ថែមទាំងជួយលើកទឹកចិត្តឱ្យសិល្បករបន្តការងារផលិតចម្រៀងថ្មី ភ្លេងថ្មីតាមទេពកោសល្យរបស់ខ្លួន។ កញ្ញា ក៏សង្ឃឹមថា ឧស្សាហកម្មតន្រ្តីនៅកម្ពុជានឹងឆ្ពោះទៅមុខតាមទិសដៅត្រឹមត្រូវ៕

អត្ថបទ៖ Sunny

មតិយោបល់