• 2019-03-01 04:15:00
  • ជីវិតតារា

ក្រោយចំណងស្នេហ៍លែងលាក់លៀម តារាច្រើនគូ បង្ហើបពេលវេលារៀបការ

  • 2019-03-01 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ស្នេហា​របស់​តារា​ច្រើន​ដួង​បាន​បើក​ចំហ លែង​លាក់​លៀម​ដូច​មុន ពេល​នេះ​រឿង​​មង្គលការ ក៏​ពួក​គេ​ចាប់​ផ្តើម​គិត​គូ​បណ្តើរ​ៗ​ផង​ដែរ។ ​ក្នុង​នោះ មាន​ដូច​ជា៖​

ម៉ៅ គឹម​ធី​តា និង​ គូ​ម៉ា

​ក្រោយ​​ពី​តារា​ទាំង​ពីរ​បាន​បើក​ចំហ​ទំនាក់​ទំនង​ស្នេហា​​លែង​លាក់​លៀម​​ដូច​មុន ភាព​ស្អិត​រមួត​របស់​អ្នក​ទាំង​ពីរ​កាន់​តែ​ផ្អែម​ល្ហែម ​ប្រៀប​ដូច​ស្រមោច​និង​ស្ករ។ ​

​សូម្បី​ចាស់​ទុំ​ទាំង​សង​ខាង ​ក៏​ចង់​ឱ្យ​អ្នក​ទាំង​ពីរ​រៀបការ​ឆាប់ៗ​ដែរ ។ ប៉ុន្តែ​បើ​តាម ម៉ៅ គឹម​ធី​តា វិញ ​ធ្លាប់​បង្ហើប​ថា ​មិនទាន់​ចង់​រៀបការ​នៅ​ឆ្នាំ​នេះ​​ឡើយ ។ មូល​ហេតុ ដោយសារ​ចង់​សន្សំ​លុយ​ឱ្យ​បាន​ច្រើន​សិន ដើម្បី​ងាយស្រួល​នៅ​ពេល​រៀបការ​រួច​ អ្នក​ទាំង​ពីរ​​មាន​មុខរបរ​រកស៊ី​ផ្ទាល់ខ្លួន​រឹង​មាំ​តែ​ម្តង។

ចំណែក​រឿង​មង្គលការ​វិញ ម៉ៅ គឹម​ធីតា សុំ​ពេល​ប្រមាណ​ជាង ៣ ឆ្នាំ​ទៀត​សិន​ ទើប​សម្រេច​ចិត្ត​រៀបការ៕

សួស វីសា និង​ ថម​មី

មិន​ខុស​ពី​គូ​ស្នេហ៍​ខាង​លើ ក្រោយ​ពី​ប្រកាស​ចំណង​ស្នេហ៍​ ទាំង​ពីរ​នាក់​ប្រៀប​ដូច​លលក​ញី​ឈ្មោល ​។ ក្តី​ស្នេហ៍​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​មាន​ទំហំ​ធំ​ធេង​ណាស់ ​ប៉ុ​ន្តែ​ម្ចាស់​បទ​ "​កំ​ដរ​ខ្ញុំ​បន្តិច​បាន​ទេ" បាន​សម្រេច​ចិត្ត​ថា ​មិន​ទាន់​ចូល​រោង​ការ​ភ្លាម​ៗ​ទេ ប្រហែល​ជា​៥​ឆ្នាំ​ទៀត​ ទើប​នាង​គិត​គូ​លើ​មង្គលការ។

​ហេតុ​ផល​ដោយ​សារ​ តារា​ចម្រៀង​នៅ​ផលិត​កម្ម​ហង្សមាស​ចង់​សន្សំ​លុយ​ឲ្យ​បាន​ច្រើន​សិន ​ដើម្បី​មាន​ប្រាក់​គ្រប់​គ្រាន់​ទិញ​ផ្ទះ ​បើក​របរ​រក​ស៊ី​ជា​ដើម ដើម្បី​កុំ​ឲ្យ​រៀប​ការ​រួច​មិន​មាន​អ្វី​ច្បាស់​លាស់។​ ម្យ៉ាង​ទៀត​ពេល​នេះ ​សួស វីសា ​កំពុង​មាន​ប្រជា​ប្រិយ​ភាព ​និង​ក្តាប់​បាន​ឱកាស​ការងារ​សិល្បៈច្រើន​ ដូច្នេះ​នាង​ចង់​ទុក​ពេល​វេលា​នេះ ​ដើម្បី​ការងារ​​សិន។

សាត រស្មី ​និង​ ឆៃ​ ដា​ពិសិដ្ឋ

​​ក្មួយ​ប្រុស​លោក​ ព្រាប សុវត្ថិ ​និង​អតីត​តារា​សម្ដែង​ សាត ​រស្មី ​​ធ្លាប់​បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​នូវ​ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​រួច​មក​ហើយ ​ក្រោយ​ពី​ម្ដាយ​ក្មេក​ម្ចាស់​បទ ​"​ខ្លុយ​ស្នេហ៍​ត្នោត​ទេរ​" ​ប្រកាស​ថា ​សាត រស្មី​ជា​អនាគត​ចៅ​ប្រសា​របស់​ខ្លួន។

​​ចំពោះ​​ពេល​វេលា​រៀប​ការ​វិញ ​លោក ឆៃ​ ដា​ពិសិដ្ឋ ​​ធ្លាប់​ប្រាប់​ថា បាន​និយាយ​គ្នា​ជាមួយ​ម្ចាស់​ចិត្ត​រួច​ហើយ ​គឺ​នៅ​ឆ្នាំ​២០២១ ​តែ​ថ្ងៃ​ខែ​ជាក់​លាក់ ​មិន​ទាន់​កំណត់​នោះ​ទេ។ ថ្វី​បើ​ សាត រស្មី​ធ្លាប់​​រៀប​ការ​ម្ដង​រួច និង​មាន​វ័យ​ច្រើន​ជាង​ខ្លួន​យ៉ាង​ណា​​ តែ​ក្រុម​គ្រួសារ​និង​លោក​ផ្ទាល់​ មិន​គិត​អំ​ពី​រឿង​នេះ​ទេ ​ផ្ទុយ​ទៅ​វិញ​លោក​មាន​តែ​អាណិត​ស្រលាញ់​ទ្វេរ​ដង ព្រោះ​សាត រស្មី​ ជា​មនុស្ស​ល្អ ​ចេះ​យក​អាសា និង​រួសរាយ​រាក់​ទាក់​គួរ​ឲ្យ​ស្រលាញ់៕

អត្ថបទ៖ លឹម សុនា

មតិយោបល់