• 2019-03-17 10:10:18
  • ព័ត៌មាន

ថ្ងៃ​បង្ហើយ មាន សូនីតា រ៉េត ស៊ូហ្សាណា និង G Devith លេច​មុខ​ព្រម​គ្នា​នៅ Digital Cambodia

  • 2019-03-17 10:10:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​ម្សិលមិញ មាន​តែ​កញ្ញា មាន សូនីតា ម្នាក់​ប៉ុណ្ណោះ បាន​ប្រកាស​ណាត់​អ្នក​គាំទ្រ​របស់​ខ្លួន​មក​ជួប​គ្នា​នៅ Digital Cambodia 2019 ប៉ុន្តែ​ជាក់​ស្ដែង​មាន​តារា​ល្បី​២​ដួង​ទៀត​គឺ កញ្ញា រ៉េត ស៊ូហ្សាណា និង ងួន ចាន់ដេវីដ ក៏​មក​ដែរ។

នេះ​ជា​វត្តមាន​យ៉ាង​កម្រ ដែល​សិល្បករ​ល្បី​ៗ​លេច​វត្តមាន ក្នុង​ពិព័រណ៌​បច្ចេកវិទ្យា ខណៈ​កន្លង​មក ពួក​គេ​ច្រើន​លេច​មុខ​ក្នុង​កម្មវិធី​ពិព័រណ៌​គ្រឿង​អលង្ការ ឬ​គ្រឿង​ថែ​រក្សា​សម្ផស្ស​ច្រើន​ជាង។ ដូច្នេះ​ហើយ វត្តមាន​របស់​ពួក​គេ បាន​ឆក់​យក​ការ​ចាប់​អារម្មណ៍​ខ្លាំង​តែ​ម្ដង ពី​ចំណោម​ទស្សនិកជន​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៌​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ ដែល​ក្នុង​នោះ​ភាគ​ច្រើន​ជា​យុវវ័យ។

ចំណុច​គួរ​ចាប់​អារម្មណ៍ មាន សូនីតា បាន​ឆ្ពោះ​មក​កាន់​បញ្ជរ​របស់ Sabay និង​បាន​ចូល​រួម​កម្សាន្ត​សប្បាយ​ជាមួយ​បច្ចេកវិទ្យា VAR Skyboad ដ៏​រំជើប​រំជួល។ ដោយ​ឡែក រ៉េត ស៊ូហ្សាណា វិញ បាន​ឆ្ពោះ​ទៅ​កាន់​បញ្ឈរ​របស់​ក្រុម​ការងារ E-Sport និង Cellcard។ តារា​ល្បី​យើង​ម្នាក់​ទៀត គឺ​លោក G Devith បាន​ទៅ​កាន់​បញ្ឈរ​របស់ Smart។

ពួក​គេ​បាន​ឲ្យ​ដឹង​ដូច​គ្នា​ថា ពួក​គេ​ប្លែក​អារម្មណ៍​មែន​ទែន ចំពោះ​ព្រឹត្តិការណ៍​នេះ ដែល​ពួក​គេ​យល់​ថា ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ឆ្លុះ​បង្ហាញ​ពី​ការ​វិវត្តន៍ និង​ភាព​សំខាន់​របស់​បច្ចេកវិទ្យា ក្នុង​ការ​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ។ ក្នុង​ន័យ​នេះ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើប​នឹង​ប្រកាស​ថ្មី​ៗ ចង់​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ស្រប​ទៅ​នឹង​តម្រូវការ​សង្គម​ ​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​ជាតិ​សព្វថ្ងៃ​ ​(​E​-​People​ ​&​ ​E​-​government​)៕

អត្ថបទ៖ ទារិកា

មតិយោបល់