- 2019-03-19 07:02:29
- ព័ត៌មាន
ត្បិតជាអ្នកសិល្បៈ តែ មាន សូនីតា ប្រាថ្នាមាន Digital Cambodia បន្តបន្ទាប់ទៀត!
- 2019-03-19 07:02:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្បិតជាអ្នកសិល្បៈ តែ មាន សូនីតា ប្រាថ្នាមាន Digital Cambodia បន្តបន្ទាប់ទៀត!
ចន្លោះមិនឃើញ
ត្បិតថា ពិព័រណ៍បច្ចេកវិទ្យាដ៏ធំប្រចាំឆ្នាំ Digital Cambodia បានបញ្ចប់ទៅហើយក្រោយដំណើរ៣ថ្ងៃក្ដី ប៉ុន្តែ មាន សូនីតា ដែលជាសិល្បការិនីល្បីឈ្មោះមួយរូប បានភ្លាត់មាត់ ចង់ឲ្យមានព្រឹត្តិការណ៍អស្ចារ្យនេះបន្តបន្ទាប់ទៀតនាពេលខាងមុខ។
“ខ្ញុំគិតថាពិព័រណ៍នេះ ពិតជាល្អមែនទែន អីចឹងហើយបានឃើញបងប្អូនពិសេសយុវវ័យយើងមកចូលរួមច្រើនណាស់ នេះឆ្នាំទី១ ប៉ុណ្ណឹង ឆ្នាំទី២ ទី៣ នឹងរឹតតែអស្ចារ្យជាងហ្នឹងទៀត ខ្ញុំជឿថាអីចឹង ហើយខ្ញុំពិតជាចង់ឲ្យព្រឹត្តិការណ៍នេះមានបន្តបន្ទាប់ទៀត ព្រោះថា បងប្អូនយើងត្រូវការព័ត៌មាន ចំណេះដឹងពីបច្ចេកវិទ្យានេះច្រើនទៀត"។ មាន សូនីតា ថ្លែង។
រាជិនីក្រមា មាន សូនីតា បានលេចវត្តមានយ៉ាងកម្រក្នុងកម្មវិធីពិព័រណ៍បច្ចេកវិទ្យា Digital Cambodia នាថ្ងៃចុងក្រោយ បន្ទាប់ពីវិលត្រឡប់មកពីដើរកម្សាន្តនៅប្រទេសជប៉ុនវិញ។ ជាងនេះទៀតសោត នេះជាបទពិសោធន៍ដំបូងបំផុតរបស់នាងក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យា ខណៈកន្លងមកនាង ធ្លាប់តែចូលរួមក្នុងពិព័រណ៍ដែលមានទិដ្ឋភាពផ្សេងខុសពីនេះ ដូចជាពិព័រណ៍គ្រឿងអលង្ការ គ្រឿងសំអាងជាដើម។
ដោយសារតែបែបនេះ សូនីតា ប្រាប់ថា នាងភ្ញាក់ផ្អើលនឹងទិដ្ឋភាពក្នុងពិធីមែនទែន។ ទី១ នាងចាប់អារម្មណ៍នឹងវត្តមានយ៉ាងច្រើនរបស់យុវវ័យ បុគ្គលដែលនៅកៀកកិតនឹងបច្ចេកវិទ្យាជាងគេ។ ទី២ទៀតនាង បានប្រទះបច្ចេកវិទ្យាខ្លះដែលនាងធ្លាប់ឃើញមាននៅស្រុកគេ ដូចជាបច្ចេកវិទ្យា VAR ឥឡូវស្រាប់តែឃើញមានក្នុងព្រឹត្តិការណ៍ Digital Cambodia។
និយាយពីបច្ចេកវិទ្យា VAR ត្រូវបានក្រុមហ៊ុនធំៗក្នុងស្រុកមួយចំនួន យកមកដាក់សម្រាប់ផ្ដល់ការកម្សាន្តដល់ទស្សនិកជនក្នុងពិធី ក្នុងនោះឃើញនៅមានតាមបញ្ឈរ Sabay, Smart និង Cellcard ជាដើម។ ជក់ចិត្តនឹងបច្ចេកវិទ្យានេះ មាន សូនីតា ក៏បានសាកល្បងដែរនៅបញ្ឈរ Sabay ជាមួយ VAR Skyboard ។ បច្ចេកវិទ្យានេះ បានធ្វើឲ្យតារាស្រី ស្រែកឡើងភ្លាត់ៗសំឡេង។
យ៉ាងណានេះ នោះជាផ្នែកតូចមួយសម្រាប់ការកម្សាន្តប៉ុណ្ណោះ នៅមានការចូលរួមរបស់វាគ្មិន និងក្រុមហ៊ុនបច្ចេកវិទ្យាធំទាំងអស់ក្នុងព្រឹត្តិការណ៍ និងការគាំទ្ររបស់យុវវ័យ នោះទើបជាសក្ដានុពលពិតប្រាកដ។ ដូច្នេះហើយ ទើប មាន សូនីតា បានលើកឡើងថា ចង់ឲ្យមានព្រឹត្តិការណ៍ខាងលើបន្តបន្ទាប់ទៀតនាពេលខាងមុខ ពីព្រោះ នាងយល់ថា បច្ចេកវិទ្យា គឺមានសក្ដានុពលខ្លាំង ពោលគឺ លឿនជាង និងមានប្រសិទ្ធភាពជាងអ្វីទាំងអស់។
អីចឹងហើយ សូនីតា លើកឡើងទៀតថា ការបង្កើតព្រឹត្តិការណ៍ ក៏ដូចជាវេទិកា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋអាចចូលរួមស្វែងយល់បង្កើនចំណេះដឹង និងសមត្ថភាពអំពីបច្ចេកវិទ្យា ពិតជាចាំបាច់តម្រូវឲ្យមាន ដូចករណី Digital Cambodia នេះជាឧទាហរណ៍៕