• 2019-03-27 03:00:00
  • ជីវិតតារា

កាន់តែកាក់កប! Jimmy ដូរឡានសេរ៊ីទំនើបថ្លៃ៧ម៉ឺនដុល្លារ ពេលជឿជាក់ខាងផ្លូវងងឹត

  • 2019-03-27 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យី​អ៊ុន​របស់​កញ្ញា Jimmy ​កាន់​តែ​ឡើង​ស្រឺតៗ ​ដោយ​ថ្មី​ៗ​នេះ​ គេ​ឃើញ​ស្រី​ស្អាត​ញញឹម​ស្រស់ ទើប​តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​ ក្រោយ​ឃើញ​ Jimmy ​ដូរ​យក​រថយន្ត​ពណ៌​លឿង​ឆើត​ឆាយ​សេ​រ៊ី​ទំនើប​ម៉ាក Ford Mustang ​ឆ្នាំ​ ២០១៦ តម្លៃ ៧ម៉ឺន​ដុល្លារ។​​

Jimmy ​ធ្លាប់​ធ្វើ​ឲ្យ​មហាជន​បើក​ភ្នែក​ធំ​ៗ ម្ដង​រួច​ហើយ ក្រោយ​ទម្លាយ​ពី​ទំហំ​មុខ​ជំនួញ​​និង​អចលនទ្រព្យ​ដែល​ខ្លួន​កាន់​កាប់ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៨ ​ថា ​បាន​ទិញ​ផ្ទះ​៣​កន្លែង ក្នុង​តម្លៃ​ជិត​៥០​ម៉ឺន​ដុល្លារ ដោយ​មិន​ទាន់​គិត​ខុន​ដូ​មួយ​នៅ​កំពង់សោម និង​ខុន​ដូ​មួយ​នៅ​ម្ដុំ​ផ្លូវ​៦០ ម៉ែត្រ ខណៈ​ដែល​ការងារ​សិល្បៈ​របស់ Jimmy ហូរ​ចូល​ច្រើន​រវល់​ដល់​ថ្នាក់​រក​ពេល​សម្រាក​ស្ទើរ​គ្មាន។

ភាព​ជោគជ័យ​ចេះ​កើត​មាន​ជា​បន្ត​បន្ទាប់​នេះ ​ពិធី​កា​រី​នី​ពូ​កែ​ភាសា​អង់គ្លេស ចិន និង​ថៃ ​ប្រាប់​ថា ​ក្រៅ​ពី​ប្រឹង​ប្រែង​ការងារ​ដោយ​សមត្ថភាព​ខ្លួន​ឯង ​មួយ​ចំណែក​ទៀត​បាន​មក​ពី​​អ្នក​គ្រូ​ហុងស៊ុយ​ល្បី​ឈ្មោះ ​ឡុង ណា​លី ក្រោយ​ពី​​ឲ្យ​អ្នក​គ្រូ​ជួយ​រៀប​ហុង​ស៊ុយ​ឲ្យ។ ​

ស្រី​ស្អាត​ចង្កេះ​មួយ​ក្ដាប់​​រូប​នេះ ​បន្ត​ថា បាន​ឲ្យ​អ្នក​គ្រូ​រៀបចំ​ហុងស៊ុយ​ផ្ទះ និង​ចាវ​អ៊ុង (ផ្នូរ​មនុស្ស​រស់) ដើម្បី​ឲ្យ​លាភ​សំណាង​កាន់​តែ​ចូល​មក​ច្រើន​ឡើង​ផង​ដែរ។ ចំពោះ​ការ​រៀប​ចាវ​អ៊ុង Jimmy រៀប​រាប់​ត្រួស​ៗ​ថា ដោយ​យក​ក្រចក ​ញើស ហើយ​ធ្វើ​ពិធី​បញ្ចុះ​នៅ​ក្នុង​ដី​ដែល​ជា​ប្រភេទ​ដី​ដង្ហើម​នាគ មាន​ធាតុ ៥ ពណ៌ បន្ទាប់​មក​កំណត់​យក​ថ្ងៃ​ ខែ ​ឆ្នាំ​ ល្អ ​ដើម្បី​ស្រូប​ថាម​ពល ។ នៅ​ពេល​ត្រលប់​មក​វិញ ​​នោះ​នឹង​មាន​រឿង​រ៉ាវ​ល្អ​ៗ​កើត​ឡើង ជាក់​ជា​មិន​ខាន៕​

​​

អត្ថបទ៖ លឹម សុនា

មតិយោបល់