- 2019-04-09 04:09:33
- ព័ត៌មាន
ឈិន ឡុង និង Chris Tucker ហាក់កំពុងបង្ហាញតម្រុយរឿង "Rush Hour 4” ក្រោយបង្ហោះរូបជុំគ្នា
- 2019-04-09 04:09:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈិន ឡុង និង Chris Tucker ហាក់កំពុងបង្ហាញតម្រុយរឿង "Rush Hour 4” ក្រោយបង្ហោះរូបជុំគ្នា
ចន្លោះមិនឃើញ
មានការបញ្ជាក់ជាច្រើនលើកណាស់មកហើយ គិតតាំងពីឆ្នាំ ២០១៧ រហូតមកដល់ដើមឆ្នាំកន្លងទៅនេះ ថានឹងជិតមានភាពយន្តថ្មីរឿង "Rush Hour 4”។
ទោះជាយ៉ាងណាក៏ដោយ អំឡុងពេលការប្រកាសនោះ តួអង្គសំខាន់ក្នុងស្រឡាយភាពយន្តកំប្លែងបែបវាយប្រហារ Jackie Chan (ឈិន ឡុង) និង Chris Tucker មិនដែលមានវត្តមានជាមួយគ្នាឡើយ តែភាពភ្ញាក់ផ្អើលបានកើតឡើងអំឡុងពេលថ្មីៗកន្លងទៅនេះ នៅពេលដែលតារាសម្ដែង Jackie Chan និង Tucker បានឈរថតរូបជុំគ្នា ក្នុងពិធីខួបកំណើតវ័យ ៦៥ ឆ្នាំរបស់លោក។
អ្នកគាំទ្រមានការភ្ញាក់ផ្អើល និងរំភើបជាខ្លាំង ក្រោយឃើញតារាក្នុងដួងចិត្តរបស់ពួកគេទាំង២បានជួបជុំគ្នាជាថ្មី។ ជាមួយគ្នានេះដែរ អ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលជាងមុនទៅទៀត ក្រោយតារាសម្ដែង Tucker បង្ហោះរូបមួយផ្សេងទៀត ដែលហាក់បង្ហាញតម្រុយកាន់តែច្បាស់ពីរឿងថ្មីរបស់ពួកគេ៕