• 2019-04-18 03:25:35
  • ព័ត៌មាន

ចូល​ឆ្នាំ​រួច​មិន​បាន​ប៉ុន្មាន​ផង ណូម័រ បណ្ដើរ​គូ​ស្នេហ៍​ដើរ​ទិញ​ផ្ទះ​មួយ​ជង់ សង្ស័យ​មាន​អ្វី​ពិសេស

  • 2019-04-18 03:25:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​ចូល​ចូល​ឆ្នាំ​ខ្មែរ​រួច​ថ្មីៗ តារា​ស្រី អន រ៉ាស៊ី​សុមេត្តា ហៅ ណូម័រ ស្រាប់​តែ​ត្រូវ​បាន​គេ​ឃើញ​បណ្ដើរ​គ្នា​ជាមួយ​វីជេ សុភា ដែល​ជា​គូ​ស្នេហ៍ ដើរ​មើល​ផ្ទះ​បុរី​មួយ​កន្លែង ដែល​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ថា ពួក​គេ​អាច​នឹង​រក​ទិញ​ផ្ទះ ធ្វើ​ជា​ទ្រនំ​ស្នេហ៍​របស់​ពួក​គេ បន្ទាប់​ពី​ពួក​គេ​បាន​បើក​ចំហ ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​ថ្មី​ៗ។

ការ​សង្ស័យ​នេះ ក្រោយ​ពី​ ណូម័រ បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​លោក​ប៉ុន្មាន​សន្លឹក និង​បាន​ធ្វើ​ឲ្យ​មាន​ការ​សួរ​ដេញ​ដោល​ជា​ច្រើន​ពី​មិត្តភ័ក្ដិ​របស់​នាង។ ជុំវិញ​បញ្ហា​នោះ ភាគី​ខាង​ស្រី បាន​ឆ្លើយ​ប្រាប់ Sabay ថា នាង​ពិត​ជា​បាន​ទិញ​ផ្ទះ​មួយ​ជង់​ពិត​មែន គឺ​ទិញ​តាំង​ពី​មុន​ចូល​ឆ្នាំ​ខ្មែរ​មក​ម្ល៉េះ ដោយ​ផ្ទះ​នេះ​នៅ​ម្ដុំ​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ តម្លៃ​ជាង ៦ម៉ឺន​ដុល្លារ​អាមេរិក។

តាម​តារា​ស្រី នេះ​ជា​ផ្ទះ​ទី​២​របស់​នាង ប៉ុន្តែ​ជា​ទ្រព្យ​រួម​គ្នា​លើក​ដំបូង​បំផុត​សម្រាប់​នាង និង​វីជេ សុភា ជា​គូស្នេហ៍។ ដោយ​ផ្ទះ​ទី​១​របស់​នាង គឺ​ជា​ញើស​ឈាម​នាង​សុទ្ធ ទិញ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ចម្ការ​ដូង ខណ្ឌ​ដង្កោ ប្រមាណ២​ឆ្នាំ​មក​ហើយ តម្លៃ​ជាង ៤ម៉ឺន​ដុល្លារ​អាមេរិក។ ផ្ទះ​ទាំង​ពីរ​កន្លែង​នេះ ពិធីការិនី បញ្ជាក់​ថា នាង​បាន​ទិញ​ដាច់​ទាំង​អស់ ដោយ​មិន​មាន​បង់​រំលស់​នោះ​ទេ ដោយ​នាង​លើក​ឡើង​ថា មិន​ចង់​ខាត​ការ​ប្រាក់​ច្រើន។

ណូម័រ និង​គូស្នេហ៍

វិល​មក​ផ្ទះ​ទី​២ ដែល​ទើប​ទិញ​បាន​ថ្មី​ៗ ណូម័រ បញ្ជាក់​ថា គឺ​នាង​នឹង​គូ​ស្នេហ៍ បាន​ចូល​លុយ​គ្នា​ទិញ ទុក​ជា​ទ្រនំ​ស្នេហ៍​របស់​ពួក​គេ​ទាំង​ពីរ ហើយ​ពួក​គេ គ្រោង​នឹង​ទៅ​នៅ​ទី​នោះ​ឆាប់ៗ ក្រោយ​ពី​ផ្ទះ​នេះ បាន​សាង​សង់​រួច​រាល់។

អន រ៉ាស៊ី​សុមេត្តា ហៅ ណូម័រ ទើប​បាន​ប្រកាស​បើក​ចំហ​ចំណង​ស្នេហ៍​ជាមួយ​អតីត​ពិធី​ករ​ទូរទស្សន៍​វីជេ សុភា កាល​ពី​ដើម​ខែ​នេះ​ប៉ុណ្ណោះ បន្ទាប់​ពី​ពួក​គេ​បាន​សេពគប់​គ្នា​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ហើយ​បើ​ទោះ​ជា​មាន​គេ​សង្ស័យ​លើ​ទំនាក់ទំនង​មួយ​នេះ​ក៏​ដោយ កាលណោះ នាង តែង​អះអាង​ថា នាង និង​វីជេ សុភា ត្រឹម​ជា​មិត្ត​រួម​អាជីព និង​ជាង​បង​ប្រុស​ម្នាក់​ប៉ុណ្ណោះ។

រូបភាព៖ ហ្វេសប៊ុក ណូម័រ

បែប​នេះ​ក្ដី ជាមួយ​នឹង​ការ​ទម្លាយ​ពី​ទំនាក់​ទំនង​ស្នេហ៍​នឹង​គ្នា​ថ្មី​ៗ​នេះ​នោះ ណូម័រ នៅ​បាន​ឲ្យ​ដឹង​ទៀត​ថា នាង និង​គូស្នេហ៍ បាន​ដឹក​ដៃ​គ្នា​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ឬ អេតាស៊ីវិល ធ្វើ​ជា​គូស្វាមី ភរិយា នឹង​គ្នា បំពេញ​តាម​លក្ខខណ្ឌ​​ច្បាប់​រួច​អស់​ហើយ។ ដូច្នេះ​ហើយ ទើប​នាង​សម្រេច​ទិញ​ផ្ទះ ដើម្បី​រស់​នៅ​ជាមួយ​គ្នា​ឆាប់​ៗ​នេះ។ បើ​ទោះ​ជា​បែប​នេះ​ក្ដី វិល​មក​គម្រោង​រៀបការ តារា​ស្រី និង​ជា​អាជីវករ​មួយ​រូប​នេះ ហាក់​មិន​ទាន់​បាន​គិត​ដល់​ក្នុង​រឿង​នេះ​ទេ។

នាង ថ្លែង​ថា៖ "អ៊ឹម...រឿង​រៀបការ​អត់​គិត​ទេ​បង ហើយ​ក៏​អត់​ទាន់​អាច​ជម្រាប​បាន​ដែរ​បង សុំ​ទោស ចាំ​ដល់​ពេល​ធ្វើ​ឲ្យ Surprise ហ្មង!”៕

តារា​ចម្រៀង​ស្រី​ស្អាត រ៉ាប៊ី ប្រែប្រួល​តម្លៃ​ខ្លួន

និយាយ​ពី​សិល្បៈ នាយ​គ្រឿន សឹង​គ្រប់​ទម្រង់​ហើយ ឥឡូវ​ថែម​ទាំង​រ៉េប​ទៀត

ក្ដៅ​សាច់​កាត់​ព្រឹក សួង សុខារ៉ានីត ចិត្ត​ល្អ បើក​ចំហ​​ប៊ីគីនី​មួយ​ឈុត​ធំ

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់
អត្ថបទពេញនិយម