• 2019-04-20 05:32:54
  • ជីវិតតារា

មកដឹងតម្លៃថ្លៃកប់នៃស្បែកជើងពាក់លេង ២ម៉ូដរបស់គង់ ចាន់ស្រីមុំ

  • 2019-04-20 05:32:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្តែង គង់ ចាន់​ស្រីមុំ មិន​ត្រឹមតែ​ជា​តារា​សម្ដែង​សម្បូរ​ដោយ​ប្រជាប្រិយភាព​ទេ ក៏​ជា​អ្នកជំនួញ​ស្រី​វ័យក្មេង​ម្នាក់​ដែល​ចូលចិត្ត​ប្រើប្រាស់​របស់របរ​ទំនើបៗ ជាម៉ាកដែលមានតម្លៃមិនធម្មតាមិន​ថា​ជាកាបូប សម្លៀកបំពាក់ ឬ​ស្បែកជើង​នោះទេ​។

ស្រីមុំ រស់នៅក្នុង​ជីវភាព​យ៉ាងហ៊ឺហា និង​ហាយ​សូបំផុតមិនចាញ់តារាបរទេសឡើយពិសេសនាងមានស្វាមីជាតារានិងជាអ្នកពូកែលេងខ្លួនដូចគ្នាផងដែរ។

​ជាក់ស្តែងតារាស្រីរូបនេះតែងធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​ជាមួយនឹង​គ្រួសារជាញឹកញាប់មិនថាទៅជាលក្ខណៈដើរលេងកម្សាន្តឬការងារជំនួញនោះទេ។ អ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍​ឃើញ​ម៉ូដស្បែកជើង​២ម៉ូដដែល​នាង​ពាក់​មើលទៅ​ពិត​ស្រស់ស្អាត​ណាស់។ ពិសេសមួយរយៈនេះគឺឧស្សាហ៍ឃើញរូបនាងពាក់ញឹកញាប់បើចាំមិនខុស គឺជា​ប្រ៊េ​ន GUCCIតែមួយ ដែល​មួយគូៗ​មានតម្លៃ​ថ្លៃៗ​ដល់​ទៅ​ខ្ទង់​ជាង ១ពាន់ទៅ២ពាន់ ដុល្លារ​ឯណោះ។

​​យ៉ាងណាមិញ ស្បែកជើង​គូទី១GUCCI-leather and mesh sandal​ with crystalsដែល​តារា​ស្រី ពាក់​ដើរលេង​នោះមានតម្លៃ១ ៤៧៥ ដុល្លារ និង មួយគូ​ទៀត​GUCCI -Flashtrek sneaker with removable crystalsថ្លៃ​ដល់​ទៅ ១ ៨៩០ ដុល្លារ​ឯណោះ។ នេះ​គេ​មិនទាន់​គិតពី​តម្លៃ​កាបូប សម្លៀកបំពាក់ ក៏ដូចជា​គ្រឿងអលង្ការ​ផ្សេងៗ​នៅលើ​ខ្លួន​នាង​ផង ចុះ​ទម្រាំ​បូកសរុប​ទាំងអស់​វិញ​នោះ មួយ​តួខ្លួន​នាង​ចាយ​អស់​មិនតិច​ម៉ឺន​ដុល្លារ​នោះទេ ហើយអ្វីដែលពិសេស២គូនេះគឺស្វាមីរបស់នាងបានទិញជូនជាកាដូកាលពីខែកុម្ភៈកន្លងមកពេលដែលតារាស្រីរូបនេះច្រឡំពាក់ស្បែកជើងក្នុងសណ្ឋាគារដើរចេញក្រៅ៕

ចង់ដឹងថាយ៉ាងណាមើលរូបភាពខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់