• 2019-05-10 03:40:47
  • ព័ត៌មាន

បើក​ទូលាយ​តែ​ម្ដង! ប៊ី សុធារី មិន​លាក់​លៀម​ទំនាក់ទំនង​ជាមួយ​សង្សារ​កូន​កាត់ ៣ សាសន៍

  • 2019-05-10 03:40:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈាន​ដល់​វ័យ ២១​ឆ្នាំ ជា​ពេល​ដែល​សម​ស្រប​សម្រាប់​មាន​ស្នេហា ដូច្នេះ​ហើយ ប៊ី សុធារី អតីត Miss Univers Cambodia ឆ្នាំ ២០១៧ ក៏​មិន​លាក់​លៀម​ដែរ​ថា ដោយ​នាង​បញ្ជាក់​ថា បច្ចុប្បន្ន​នាង​មាន​ស្នេហា​ហើយ។ ហើយ​មិត្ត​ប្រុស​របស់​នាង​គឺ​។

តាម​កញ្ញា ប៊ី សុធារី គូស្នេហ៍​របស់​នាង​មាន​ឈ្មោះ​ថា សុវណ្ណា រ៉ាន់​ឆា ជា​កូន​កាត់ ៣សាសន៍ ខ្មែរ ថៃ និង​ចិន និង​ជា​អ្នក​ធ្វើការ​ឯកជន​ផង ជា​អ្នក​រកស៊ី​ផង។ ទំនាក់ទំនង​មួយ​នេះ បាន​កើត​ឡើង​រយៈ​ពេល​ ៥​ឆ្នាំ​ហើយ ប៉ុន្តែ​ពួក​នាង​មិន​ទាន់​មាន​គម្រោង​រៀបការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ ដោយ​ហេតុ​ថា នាង​ចង់​ប្រើ​ពេល​ពិសោធន៍ ក៏​ដូច​ជា​មើល​ចិត្ត​គ្នា​សិន។

"រឿង​រៀបការ គឺ​ជា​រឿង​ប្រពៃណី​ដែល​មិន​អាច​ខាន​បាន ប៉ុន្តែ​បើ​ការ​ហើយ​យើង​មិន​ត្រូវ​គ្នា ក៏​នៅ​តែ​បែក​គ្នា​ដែរ អីចឹង​ហើយ​ខ្ញុំ​គិត​ថា សំខាន់​គឺ​យល់​ចិត្ត​គ្នា​សិន"។ អតីត Miss Global ឆ្នាំ​ដំបូង​បំផុត បញ្ជាក់​ថា ត្បិត​ថា​បាន​សេពគប់​គ្នា​ដល់​ទៅ​៥​ឆ្នាំ​ក៏​ពិត​មែន ប៉ុន្តែ​៤ឆ្នាំ​កន្លង​មក​នេះ គឺ​ពួក​គេ​មិន​បាន​នៅ​ជិត​ដិត​នឹង​គ្នា​ទេ ពោល​គឺ​នៅ​ឆ្ងាយ​គ្នា​រាប់​ម៉ឺន​គីឡូ ព្រោះ​អំឡុង​ពេល​នោះ ​គូស្នេហ៍​របស់​នាង ទៅ​រៀន​នៅ​បារាំង និង​អង់គ្លេស ជា​ហេតុ​ធ្វើ​ឲ្យ​ការ​យល់​ចិត្ត​គ្នា​នៅ​មាន​កម្រិត។

ធារី ថា​នាង និង​គូស្នេហ៍ ទើប​តែ​បាន​នៅ​ជិត​ដិត​គ្នា​ក្នុង​រយៈ​ប្រមាណ ១​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ បន្ទាប់​ពី​មិត្ត​ប្រុស​បាន​វិល​ត្រឡប់​មក​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​។ ដូច្នេះ​ហើយ ទើប​នាង​ថា ចង់​ប្រើ​ពេល​នៅ​ជិត​ដិត​នឹង​គ្នា​នេះ ដើម្បី​ពិសោធន៍​មើល​ថា តើ​ពួក​គេ​អាច​យល់​ចិត្ត​គ្នា​បាន​ច្រើន​ប៉ុណ្ណា ឬ​ក៏​ថា អាច​នៅ​ជាមួយ​គ្នា​បាន​ឬ​អត់ ផ្សំ​នឹង​ទាំង​សង្ខាង​នៅ​មាន​ការ​រវល់​ច្រើន​រៀង​ខ្លួន​ផង។

សុធារី បញ្ជាក់​ថា គិត​ត្រឹម​ពេល​នេះ គម្រោង​រៀបការ មិន​ទាន់​បាន​កំណត់​នៅ​ឡើយ។ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី​នាង​បាន​អះអាង​ថា សង្សារ​កូន​កាត់ ៣សាសន៍​របស់​នាង បាន​ទៅ​ជួប​ជាមួយ​ឪពុក​ម្ដាយ​របស់​នាង​រួច​ហើយ។ ក្រោយ​ជំនួប​នោះ ចាស់​ទុំ​ខាង​នាង ក៏​មិន​បាន​បង្ហាញ​កាយវិការ ពាក្យ​សម្ដី​ណា​មួយ​ថា​មិន​ពេញ​ចិត្ត​ទំនាក់ទំនង​មួយ​នេះ​ទេ។ បែប​នេះ​ហើយ​នាង​ថា កិច្ចការ​បន្ត​មក​ទៀត គឺ​នាង​គ្រោង​ទៅ​ជួប​ចាស់​ៗ​ខាង​មិត្ត​ប្រុស​ម្ដង។ "សង្សារ​ខ្ញុំ​គាត់ បាន​ទៅ​ជួប​ប៉ាម៉ាក់​ខ្ញុំ​រួច​ហើយ ហើយ​ខ្ញុំ​ក៏​គ្រោង​ទៅ​ជួប​ប៉ា​ម៉ាក់​គាត់​ដែរ គឺ​អាច​ថា​ឆាប់​ៗ​ហ្នឹង!”។

ប៊ី សុធារី គឺ​ជា​អតីត Miss Univers Cambodia ឆ្នាំ ២០១៧។ មក​ដល់​បច្ចុប្បន្ន​នាង គឺ​ជា​តារា​ម៉ូដែល និង​ថត​ស្ប៉ត​ពានិជ្ជកម្ម ដោយ​មិន​ធ្លាប់​មាន​បទ​ពិសោធន៍​សម្ដែង​ភាពយន្ត​នោះ​ទេ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម