• 2019-05-12 06:44:48
  • ព័ត៌មាន

ធ្លាប់តែឮ G-Devith រ៉េបស្ទីលកាចៗ ចុះបើប្តូរមកច្រៀងផ្ទាល់បែបលន្លង់លន្លោច ម៉េចវិញ?

  • 2019-05-12 06:44:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវវ័យ​ជា​ច្រើន​ប្រាកដ​ជា​ស្គាល់​តារារ៉េប G-Devith ដែល​បាន​​និពន្ធ​ និង​បញ្ចេញ​ចម្រៀង​ផ្ទាល់​ខ្លូន​ជា​ច្រើន​។ ឈ្មោះ​របស់​លោក​ត្រូវ​បាន​ទទួល​ស្គាល់​តាមរយៈ​​បទ​ញាក់​កន្ត្រាក់​អារម្មណ៍ បូក​រួម​​នឹង​តន្រ្តី​រ៉េប​ដែល​រៀបរាប់​ពី​ជីវិត​ផ្ទាល់​ខ្លួន​ជា​ដើម។

ដើម្បី​ឲ្យ​ប្លែក​អារម្មណ៍​​ នៅ​ក្នុង​កម្មវិធី Pleng Session by Sabay ដែល​នឹង​រៀប​ចំ​នៅល្ងាច​ថ្ងៃ​ អាទិត្យ​នេះ តារា​ប្រុស​ខាង​លើ​នឹង​​​​នាំ​មក​ជូន​ទពិសោធន៍​ថ្មី​ ដោយ​ច្រៀង​ចម្រៀង​ជា​លក្ខណៈ​ Acoustic ដ៏​លន្លង់​លន្លោចវិញ​ម្ដង។

ក្នុង​កម្មវិធី​នេះដដែល​នេះ​ ក៏​មាន​តារា​ចម្រៀង​​ជួររ​មុខ P-Sand ចូល​រួម ដើម្បី​បក​ស្រាយ​​ចម្រៀង​ជា​ច្រើន​បទ​ពី​ Album ថ្មី​របស់​លោក​ដែរ។ អីចឹង​ចាំ​អីទៀត? បាន​ស្ដាប់​បទ​ថ្មី​ពី P-Sand មុន​គេ​ហើយ បាន​ឃើញ​​ ដេវីដ​ ប្ដូរ​ស្ទាយ​ទៀត។

Pleng Session by Sabay នឹង​រៀប​ចំ​ឡើង​​ចាប់​ពី​ម៉ោង ៦:០០ ល្ងាច ​ថ្ងៃ​​អាទិត្យ​ ទី ១២ ឧសភា ២០១៩ នៅផ្សារទំនើប AEON Mall Sen Sok City ដោយ​បើក​ឲ្យ​អ្នក​ទស្សនា​ចូលរួម​ដោយសេរី។ កុំ​ភ្លេច​ណាត់​​គ្នីគ្នា​ទៅ​ណា៎!

អត្ថបទ៖ សុខណា

មតិយោបល់