• 2019-05-16 04:15:08
  • ព័ត៌មាន

កិត្តិយស​ណាស់ ថ្នាក់​ដឹកនាំ​ប្រទេស និង​មន្ត្រី​លំដាប់​កំពូល​ៗ​ច្រើន​រូប ផ្ដល់​កិត្តិយស​កាត់​សក់ ឱក សុគន្ធ​កញ្ញា ដោយ​ផ្ទាល់

  • 2019-05-16 04:15:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​នៃ​ពិធី​មង្គល​ការ​របស់​តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា ជាមួយ​លោក អ៊ឹង សុខលី ​ប្អូន​ប្រុស​ថៅកែ​ហង្សមាស បាន​ធ្វើ​ឲ្យ​កក្រើក​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ចាប់​តាំង​ពី​ធ្លាយ​វីដេអូ Pre-Wedding និង​ដំណឹង​ថា សូម្បី​ថ្នាក់​ដឹកនាំ​ប្រទេស សម្ដេច​តេជោ ហ៊ុន សែន ក៏​មាន​វត្តមាន​ក្នុង​ពិធី​មង្គល​របស់​ពួក​គេ​ផង។

នៅ​ព្រឹក​នេះ កម្មវិធី​បាន​ឈាន​មក​ដល់​ពិធី​ហែ​ជំនូន កាត់​សក់ និង​ពិធី​តាម​បែប​ប្រពៃណី​មួយ​ចំនួន​ទៀត ដោយ​មាន​ការ​អបអរសាទរ​ពី​មិត្ត​រួម​អាជីព អ្នក​មុខ​អ្នក​ការ ជា​ច្រើន។ ចំណុច​គួរ​ចាប់​អារម្មណ៍ ថ្នាក់​ដឹកនាំ​ប្រទេស សម្ដេច​តេជោ ហ៊ុន សែន និង​លោក​ជំទាវ បាន​ផ្ដល់​កិត្តិយស​ចូល​រួម​កាត់​សក់​ក្នុង​ពិធី​តាម​បែប​ប្រពៃណី​របស់​ខ្មែរ​យើង ដល់​គូស្វាមី​ភរិយា​ថ្មោង​ថ្មី​មួយ​គូ​នេះ ដោយ​ផ្ទាល់។

ក្រៅ​ពី​នេះ មន្ត្រី​រដ្ឋាភិបាល​លំដាប់​កំពូល​ៗ​ច្រើន​ទៀត ដូច​ជា​លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និង​ឯកឧត្តម ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួងដែនដី និង​នគររូបនីយកម្ម ជា​ដើម ក៏​បាន​ផ្ដល់​កិត្តិយស​ក្នុង​ពិធី​កាត់​សក់​បង្កក់​សិរី​របស់​តារា​ចម្រៀង​ស្រី​ជួរ​មុខ​របស់​ហង្សមាស​នេះ​ដែរ។

ទស្សនា​ទិដ្ឋភាព​ក្នុង​ពិធី​តាម​រយៈ​រូបភាព sabay ​ផ្ដិត​បាន​នៅ​ព្រឹក​នេះ ពី​សកម្មភាព​របស់​ថ្នាក់​ដឹកនាំ​ប្រទេស និង​មន្ត្រី​ថ្នាក់​កំពូល​ៗ​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម