• 2019-05-16 04:15:48
  • ព័ត៌មាន

Ed Sheeran ចាក​ចេញ​ពី​​ទឹកដី​អង្គរ ដោយ​បន្សល់ទុក​ពាក្យ​សរសើរ និងរូបមួយសន្លឹក

  • 2019-05-16 04:15:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ប៉ុន្មាន​ថ្ងៃ​​មុន​នេះ តារា​ចម្រៀង​អង់គ្លេស​ "Ed Sheeran” បាន​​មក​លំហែ​អារម្មណ៍​នៅ​​ខេត្ត​សៀមរាប​ ក្រោយ​ពី​បញ្ចប់​ការ​ប្រគំ​តន្ត្រី​ក្នុង​បណ្ដា​ប្រទេស​អាស៊ី​ជា​ច្រើន​រួច​មក។

​​​មក​កម្សាន្ត​នៅ​ទឹកដី​អង្គរ​ជា​លើក​ដំបូង​ ម្ចាស់​បទ "Perfect” រូប​នេះ បាន​សប្បាយ​មួយ​អស់​ដៃ​ជា​មួយ​នឹង​អ្នក​គាំទ្រ​នៅ​កម្ពុជា ដោយ​សង្កេត​ឃើញ​តាម​រយៈ​វីដេអូ​ដែល​លោក​បាន​បង្ហោះ​ចូល​ Instagram Stories របស់​ខ្លួន។

ក្រោយ​ពី​បញ្ចប់​ដំណើរ​កម្សាន្ត​នេះ Ed Sheeran ក៏​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ ​អរគុណ​ដល់​អ្នក​ដែល​ចូល​រួម​ក្នុង​ការ​ប្រគំ​តន្ត្រី​នៅ​អាស៊ី​របស់​ខ្លួន និង​រៀប​រាប់​បទ​ពិសោធន៍​នៃ​ការ​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​ផង​ដែរ។

​លើ Instagram របស់​តារា​ចម្រៀង​រូប​នេះ​មាន​សរសេរ​បែប​នេះ​ថា ៖ "ខ្ញុំ​បាន​ទៅ​កាន់​ប្រទេស​កម្ពុជា​មួយ​សប្ដាហ៍ ​ក្រោយ​ពី​ការ​ប្រគំ​តន្ត្រី​បាន​បញ្ចប់ ​និង​មាន​ពេល​វេលា​ដ៏​ល្អ​ក្នុង​ប្រទេស​នេះ។ ​វប្បធម៌ ម្ហូបអាហារ​ ប្រជាជន​ក្នុង​ប្រទេស​នេះ​គឺ​មាន​ភាព​ខុស​ប្លែក។​ អរគុណ​​​​ច្រើន ដែល​​ស្វាគមន៍​ខ្ញុំ​យ៉ាង​ដិត​ដល់​​​​​”។

តារា​វ័យ​ ២៨ ឆ្នាំ​នេះ​បាន​បញ្ជាក់​ថា​​ត្រឡប់​ទៅ​​ផ្ទះ​របស់​ខ្លួន​វិញ ដើម្បី​បញ្ចប់​ការ​ប្រគំ​តន្ត្រី​នៅ​អឺរ៉ុប ដែល​ជា​ចុង​បញ្ចប់​នៃ​ការ​ប្រគំ​តន្ត្រី​ពិភពលោក​ឈ្មោះ​ថា ​ “Divide” របស់​ខ្លួន៕​​​​

អត្ថបទ៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម