
- អង្គារ, 21 ឧសភា 2019 04:01
- ព័ត៌មាន
មកស្ដាប់ Shakira និយាយ ៦ ភាសា មិនសរសើរមិនបាន (វីដេអូ)
- អង្គារ, 21 ឧសភា 2019 04:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្ដាប់ Shakira និយាយ ៦ ភាសា មិនសរសើរមិនបាន (វីដេអូ)
Shakira គឺជាតារាដែលមានទេពកោសល្យខ្ពស់ម្នាក់ ដោយមានមុខជំនាញដូចជាច្រៀង, និពន្ធបទចម្រៀង, រាំ និងជាអ្នកជំនួញមួយរូបផងដែរ។ រឹតតែពិសេសនោះ តារាវ័យ ៤២ ឆ្នាំរូបនេះ អាចនិយាយបានរហូតដល់ ៦ ភាសាឯណោះ។ នេះផ្អែកតាមវីដេអូមួយ ដែលបង្ហាញឲ្យច្បាស់ពីសមត្ថភាពរបស់ Shakira។
ក្នុងវីដេអូដែលមានរយៈពេល ២ នាទីគេសង្កេតឃើញថា Shakira អាចនិយាយភាសាបារាំង, អង់គ្លេស, អេស្ប៉ាញ, អ៊ីតាលី, ព័រទុយហ្គាល់ និង ភាសាកាតាឡាន។ គួរដឹងថាអេស្ប៉ាញគឺជាភាសាកំណើតរបស់ Shakira ហើយភាសាព័រទុយហ្គាល់គឺរៀនតាមរយៈការធ្វើការប្រគំតន្ត្រីនៅប្រេស៊ីលកាលពីវ័យជំទង់ ចំណែកអង់គ្លេសគឺមានការជួយពីអតីតមិត្តប្រុសសញ្ជាតិអាមេរិករបស់នាង។
គួរដឹងថា Shakira ផលិតបទចម្រៀងជាពីរភាសាគឺអេស្ប៉ាញ និងអង់គ្លេស ដែលគិតត្រឹមបច្ចុប្បន្ននេះអាចលក់ថាសចម្រៀងបាន ៧៥ លាន នៅទូទាំងពិភពលោក៕
អត្ថបទ៖ សុខហេង