• 2019-05-22 04:10:00
  • ជីវិតតារា

ពេជ្រ សូលីកា ទម្លាយខ្ទេចរឿងធ្លាប់ឈ្លោះ ស្អប់គ្នាមិនតិចដងដាក់នីកូ ពេលសេពគប់ជិត១០ឆ្នាំ

  • 2019-05-22 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ​ពេជ្រ សូ​លី​កា ​ទើប​តែ​បាន​ទម្លាយ​ពី​សម្ព័ន្ធ​មិត្ត​​អស់​ពេល​ជាង​១​ទសវត្ស​ជាមួយ​តារា​ចម្រៀង ​នី​កូ ​នៅ​លើ​បណ្ដាញ​សង្គម ​IG ​ក្នុង​ឱកាស​ខួប​កំណើត​របស់​ នី​កូ។ ​

ក្នុង​សារ​យ៉ាង​វែង​អន្លាយ​នោះ ​ម្ចាស់​ហាង​បាយ ​អួន​អ៊ូក ​មិន​​ភ្លេច​បញ្ជាក់​ថា ​ពួក​គេ​ធ្លាប់​ឈ្លោះ​គ្នា​មិន​តិច​ជាង​២០​លាន​​ដង​នោះ​ទេ។ ​លើស​ពី​នេះ ​ពេល​ជួប​គ្នា​ដំបូង​ៗ ​ប្រៀប​ដូច​សត្រូវ​ស៊ី​សាច់​ហុត​ឈាម​គ្នា​អ៊ី​ចឹង ងរ​ក៏​ច្រើន ​ខឹង​គ្នា​ក៏​ច្រើន។ ​តែ​ចុង​ក្រោយ ​ពួក​គេ​បែរ​ជា​នៅ​តែ​អាច​ធ្វើ​ជា​​ដៃ​គូ​ការងារ​ផង ​បង​ប្អូន​ផង ​និង​ជា​មិត្ត​ផង​ថែម​ទៀត។

សារ​របស់​កញ្ញា ​ពេជ្រ សូលីកា ៖ "រៀង​វែង​តិច​ហើយ... ព្រោះ​អី តាំង​ពី​ជំនាន់​ឱ​បង​នឹក​គេ រហូត​ដល់​ជំនាន់ លាក់​បាំង បើ​គិត​ទៅ​វា​ដូច​ជា ជិត​១០ ឆ្នាំ​ហើយ​មែន​អត់ fan fan ហេ​ហេ​ហេ សុំ​ទម្លាយ​រឿង​ក្នុង​ចិត្ត​តិច​ចុះ ជិត​10​ឆ្នាំ​ហ្នឹង បើ​គិត​ពី​ឈ្លោះ​គ្នា​អត់​និយាយ​រក​គ្នា​វា​ចូល​ជិត20លាន​ដង ហើយ តែ​អ្វី​ដែល​សំខាន់ ខ្ញុំ​នឹង​គាត់  នៅ​តែ​ឈរ​ជើង​លើ​វិថី​មួយ​នេះ​បាន​ដោយ​ជោគ​ជ័យ ។

ជា​ដៃ​គូ​ការងារ​ផង ជា​បង​ប្អូន​ផង ជា​មិត្ត​ផង ជា​មនុស្ស​យល់​ចិត្ត​ផង ហើយ​ក៏​ជា Tom and jerry ផង ។ ការងារ​ជា​ច្រើន​ដែល​យើង​បាន​ធ្វើ​រួម​គ្នា ។ ពេល​ខ្លះ​ជួប​មុខ​គ្នា លេង​សើច​សប្បាយ​ជាមួយ​គ្នា​ដូច​ជ្រូក​ពុល តែ​ពេល​ខ្លះ​ទៀត​ជួប​មុខ​គ្នា​ដូច ភ្លើង និង សាំង ចឹង។ ខ្ជិល​និយាយ​វា​ធម្មតា​ឡើង​សុំា​ទៅ​ហើយ ។ អ្វី​ដែល​មិន​ដែល​និយាយ​មួយ​ទៀត តើ​វា​ជា និស្ស័យ រឺ​ជា រឿង​ចៃដន្យ សម្រាប់​ពួក​ខ្ញុំ​ទាំង​ពីរ ។ ជួប​គ្នា 12ឆ្នាំ​មុន ឃើញ​មុខ​គ្នា​ដូច​សត្រូវ ត​ពី​ជាតិ​មុន​ចឹង ។ អាច​និយាយ​បាន​ថា ឃើញ​មុខ​ដើរ​ចេញ ស្អប់​ពេក។ ហើយ​ដល់​ឥឡូវ​បាច់​និយាយ ដៃ​គូរ​រួម​អាជីព​អី​ណា ។ គិត​ទៅ​ពិភពលោក​ពិត​ជា​ធំ​ទូលាយ តែ​បែរ​ជា​តូច​ចង្អៀត​សម្រាប់​មនុស្ស​ពីរ​នាក់​ទៅ​វិញ ។"

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម