• 2019-05-27 09:17:32
  • ជីវិតតារា

តារាប្រុសស្រីទាំងនេះហើយ អ្នកគាំទ្រទន្ទឹងចាំមើល តើអ្នកណាត្រៀមចូលរោងជ័យ បន្ទាប់ពីឱក សុគន្ធកញ្ញា

  • 2019-05-27 09:17:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយអាពាហ៍ពិពាហ៍កំពូលតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាសបានរៀបចំយ៉ាងអធិកអាធមផ្អើលពេញផ្ទៃប្រទេសកាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅថ្មីៗមក អ្នកគាំទ្រជាច្រើនកំពុងនាំគ្នាចូលរួម ទាយថាគូស្នេហ៍តារាណាទៀតទៅ ដែលត្រូវចូលរោងជ័យដែរ។

យ៉ាងណាមិញ មានទស្សនិកជនជាច្រើន ដែលតែងតែតាមដានពីរឿងរ៉ាវផ្សេងៗ របស់តារាៗប្រុសស្រី នៅក្នុងសង្គមសិល្បៈ មិនថាតែជាតារាសម្ដែង ឬតារាចម្រៀងនោះទេ ពោលគឺ តាមដានសឹងតែមិនឲ្យរំលងពីក្រសែភ្នែកឡើយ។

អ្វីដែលពិសេស និងគួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតនោះ គឺរឿងរៀបមង្គលការតារា ព្រោះក្នុងឆ្នាំ២០១៩ ឃើញមានតារាប្រុសស្រីជាច្រើន បានចូលរោងការជាបណ្តើរៗ។ គូមួយចំនួនធំក៏បានបើកចំហស្នេហ៍ជាសាធារណៈ និងមានម្ចាស់ចិត្តបណ្តើរទៅណាមកណាអួតភ្នែកមហាជន។​ បើទោះបីជាយ៉ាងណាក្តី ក៏មានតារាប្រុសស្រីមួយចំនួនទៀត បានបង្ហើបតម្រុយខ្លះៗ ថាពួកគេក៏នឹងកំពុងត្រៀមចូលរោងជ័យដូចគ្នា នៅក្នុងឆ្នាំ២០១៩ ពោល​ក្នុងឆាប់ៗខាងមុខនេះ ដើម្បីបញ្ចប់ភាពនៅលីវ គ្រាន់តែពួកគេមិនប្រាកដថ្ងៃប៉ុណ្ណោះ៕  

ទស្សនាគូស្នេហ៍របស់តារាច្រើនគូ អ្នកណាជាគូបន្ទាប់ខាងក្រោមទាំងអស់គ្នា៖

១-គូស្នេហ៍តារាចម្រៀង ទេព បូព្រឹក្ស និងកម្លោះសង្ហា ងួន ចាន់ដេវិត៖ ក្រោយសាងទំនាក់ទំនងយ៉ាងផ្អែមល្ហែម​ ជាមួយគ្នា​ ២ឆ្នាំ​ ពួកគេបានបង្កើតមុខជំនួញបើកហាងលក់សម្លៀកបំពាក់​ ព្រមទាំង Cosmetic ប្រ៊េនខ្លួនឯង។ អាចនិយាយបានថាកំពុងតែមានបំណងប្រែចិត្តចង់ចូលរោងជ័យជាមួយគ្នាឆាប់ផងក៏មិនដឹង ក្រោយចូលរួមអាពាហ៍ពិពាហ៍កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា។ ខាងស្រីចោទសួរ ដេវីតថា៖ "អេលោក ជីដេវិត ចាំលោកសួរខ្ញុំយូរណាស់ ឥលូវខ្ញុំចង់សួរលោកថាតើពេលណា ខ្ញុំបានក្លាយជាកូនក្រមុំ ហា ស្រលាញ់គេអត់នឹង ប្រយ័ត្នគេដូរចិត្តណា"។

២-តារាចម្រៀងស្រី​ Original​​ Song ​អេដានិងគូស្នេហ៍​ លោក តាន់​ អេលែន​៖ ទំនាក់ទំនងស្នេហារយៈពេលជិត ២ឆ្នាំ របស់អេដា ជាមួយកូនកាត់៣សាសន៍ខ្មែរ-អាមេរិកនិងចិន​ អាយុ៣៧ឆ្នាំកាន់តែផ្អែមល្ហែម។ ពួកគេក៏បានបង្កើតហាងដល់ទៅ២ ក្នុងពេលតែមួយ គឺហាង សាឡន ដែលមាននាងជាអ្នកគ្រប់គ្រង និង ហាង Al’s Tacos របស់លោក អេលែន ផ្ទាល់។ អ្នកគាំទ្រជាច្រើនក៏ចង់ ឃើញអ្នកទាំង២ចូលរោងជ័យឆាប់ៗដែរ ពិសេសក្រោយឃើញវត្តមានបណ្តើរគ្នាចូលរួមមង្គលការ​ កំពូលតារាចម្រៀងឱក សុគន្ធកញ្ញា។

៣- ពិធីករវ័យក្មេង លោក ខេង រតនៈ ហៅ នាយព្រែក និងគូដណ្ដឹង ជាស្រីតី៖ ពួកគេភ្ជាប់ពាក្យជាមួយគ្នា នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦។ រហូតមកទល់ពេលនេះអ្នកទាំំង ២ ក៏កំពុងធ្វើឲ្យអ្នកគាំទ្រទន្ទឹងថ្ងៃចូលរោងជ័យឆាប់ៗដែរ។

៤-តារាចម្រៀងប្រចាំផលិកម្មហង្សមាសកញ្ញា សួស​ វិហ្សា​​ និង​ តារាសម្តែងមុខស្រស់​ Tommy៖ នេះក៏ជាគូស្នេហ៍មួយគូ​ ដែលទទួលបានការគាំទ្រពីមហាជនច្រើន ក្រោយបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈជាមួយគ្នា។ ម្នាក់ៗពិតជាទន្ទឹងរង់ចាំថ្ងៃចូលរោងការឆាប់ៗ​ របស់អ្នកទាំំង២ដូចគ្នា។ ពួកគេ ក៏អាចនឹងមានដំណឹងល្អ ម្យ៉ាងអ្នកទាំំង២ ទើបតែទិញផ្ទះថ្មីរួមគ្នាកាលពីពេល​ថ្មីៗទៀតផង៕

រូបភាពយកពី FB Page៖ តារានិមួយៗ

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់