• 2019-05-31 04:31:24
  • ជីវិតតារា

មិនមែនអ្នកជំនាញ តែ ចាន់ កែវនិមល មាន​តិចនិក​យ៉ាង​ណា រក្សា​រាងស្លីម ស្អាត ទោះបីមានប្ដី និង​កូន​ហើយ​ក្ដី

  • 2019-05-31 04:31:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនីឆ្នើម ល្បូីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាស ចាន់ កែវនិមល ដែល​កាន់កាប់ កម្មវិធីល្បីៗជា​ច្រើន​នោះ បាន​ចេញ​មុខ​មក​បង្ហើប​តិចនិក​ខ្លះ​ក្នុង​ការ​ថែ​រក្សា​រាង ឲ្យ​នៅ​តែ​ស្លីម និង​ស្រឡូន​ស្អាត​ បើ​ទោះ​មាន​ស្វាមី និង​កូន​ហើយ​ក្ដី។

នាម​ជា​ពិធីការិនី​ទូរទស្សន៍​ល្បី​មួយ​រូប គេ​មើលឃើញ​ថា អ្នកនាង ចាន់ កែវនិមល មាន​ភាព​មមាញឹកជាខ្លាំង ស្ទើរតែគ្មានពេលសម្រាក។បែប​នេះ​ក្ដី បើ​និយាយពីរាងរៅរបស់ពិធីការិនីឆ្នើមរូបនេះវិញ ហាក់រក្សាបានយ៉ាងល្អ នូវរូប​រាងស្លីមស្រឡូន រហូត​ដល់​អ្នកគាំទ្រ​មួយ​ចំនួន បាន​នាំគ្នាលួចឆ្ងល់ និងចង់ដឹងពីតិចនិច ក៏​ដូច​ជាអាថ៌កំបាំង​ ថែសម្រស់ និង​រូបរាងរបស់​ពិធីការិនី​រូប​នេះ។

តប​នឹង​បញ្ហា​នេះ ចាន់ កែវ​និមល បាន​បក​ស្រាយមកកាន់​ Sabay​ ថា សម្រាប់អ្នកនាង រូបសម្រស់ និងសុខភាពជាកម្លាំងនាំមុខបន្ទាប់ពីចំណេះដឹង​ ព្រោះបើយើងភ្លេចថែទាំំសុខភាព និងការយកចិត្តទៅលើភាពស្រស់ស្អាត នោះជោគជ័យមួយផ្នែក​ធំ នឹង​ចាក​ចេញ​ឆ្ងាយ​ក្នុងជីវិតមនុស្សស្រីទូទៅ ។

ចំពោះ​តិចនិក តារាស្រីរូបនេះបន្តទៀតថាៈ ទោះ​ការងាររវល់​យ៉ាង​ណា គឺ​នាងតែង​តែ​ឆ្លៀត​ហោច​ណាស់ ១ម៉ោង ឬ២ម៉ោង ដើម្បី​ហាត់​ប្រាណ​ជា​ប្រចាំ។ ដោយ​ឡែក​ចំណី​អាហារវិញ គឹ​នាង​ញុំា​១ថ្ងៃ ៣ពេល​ដូច​បង​ប្អូន​ទាំង​ឡាយ​ដែរ ប៉ុន្តែ​គ្រាន់​តែ​ទប់​ចិត្ត ចំពោះ​អាហារ​ដែល​សង្ស័យ​ថា អាច​នាំ​ឲ្យ​ឡើង​ទម្ងន់។ ជា​រួម ក៏នាងមិនញាំតាមចិត្តចង់តែ​ម្ដង។

គួររំលឹកផងដែរថា អ្នកនាង ចាន់ កែវនិមល បាន​ចាប់​ផ្ដើម​ជីវិតគ្រួសារប្រមាណ​​ជិត១០ឆ្នាំមក​ហើយ ហើយ​ក្នុង​រយៈ​ពេល​នោះ គេ​មើល​ឃើញ​ថា អ្នក​នាង ហាក់​មានសុភមង្គល​ខ្លាំង ដោយបានលោក សុវត្ថិ សិលា ជាស្វាមីចេះយល់ចិត្ត និងមាន​កូនស្រីម្នាក់​ដ៏គួរឲ្យស្រលាញ់ថែម​ទៀត ដែល​រហូតមកទល់ពេលនេះមានអាយុ ៧ឆ្នាំហើយ៕

** ទស្សនារូបភាពខាងក្រោម៖ **

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទពេញនិយម