• 2019-06-06 08:02:28
  • ជីវិតតារា

អបអរ ប៊ី សុធារី បវរកញ្ញាចក្រវាលកម្ពុជា២០១៧ ត្រៀមទទួលពានក្នុងកម្មវិធី Asia Model Festival

  • 2019-06-06 08:02:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតបវរកញ្ញាចក្រវាលកម្ពុជា ២០១៧ កញ្ញា ប៊ី សុធារី បាននិងកំពុងធ្វើដំណើរទៅកាន់ទឺកដីប្រទេសកូរ៉េ​ ដើម្បី​ចូល​រួម​ក្នុងកម្មវិធីធំមួយដែលរៀបចំដោយសមាគមបង្ហាញម៉ូដកូរ៉េ Asia Model Festival (Korea Model Association រឺ​ KMA) ពាន Model Star Award​ សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩។

ដំណើររបស់អតីតបវរកញ្ញាស្រស់សោភារូបនេះ នៅក្រោមរៀបចំដោយ Miss Global Cambodia 2016  គឺអ្នក​នាង សូរ្យ អែនណា ដែលជាតំណាងឲ្យប្រទេសកម្ពុជាផងដែរ។

ដោយឡែកលោក ម៉ែន និមល​រតន៍ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន Arise Agency បាន​បញ្ជាក់​នៅ​ព្រឹក​នេះ​ មកកាន់ Sabay​​​​ ថា នេះគឺជាលើកទី៣ ហើយដែលខាងតារាម៉ូដែល និងបវរកញ្ញា កម្ពុជាយើងទទួលបានការអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ពាន​ Asia Model Festival ឆ្នាំទី១៤។ កម្មវិធី​នេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៧-៩ ខែមិថុនា ២០១៩ ដែលនេះជាមោទកភាពសម្រាប់ប្រទេសកម្ពុជាលើជើងឆាកអន្តរជាតិ។

អ្នក​គ្រប់​គ្រង​ដដែលបន្ថែមផងដែរថា កាលពីឆ្នាំ២០១៧ អ្នកទទួលពានក្នុងកម្មវិធីដដែលគឺ កញ្ញា សូរ្យ អែនណា​បន្ទាប់មកឆ្នាំ២០១៨ បានទៅលើតារាម៉ូដែល និងជាតារាសម្តែង អេតវីន និង ២០១៩នេះ បានទៅលើកញ្ញា សុធារី ម្ចាស់ពាន Model Star Award៕

តាមព័ត៌មាន កម្មវិធី មានច្រើនពាន សម្រាប់​ប្រគល់ជូន​អ្នក​ឈ្នះ ដែលខាងសមាគមន៍បង្ហាញម៉ូតកូរ៉េធ្វើឡើងជារៀងរាល់ឆ្នាំ ពាន​ទី១- Beauty Festival award ទី២-Face of​ asia ដែលតាមប្រទេសនិមួយគេបញ្ចូលអ្នកចូលរួមប្រកួតតាមបណ្តាលប្រទេសនិមួយៗមានប្រុសម្នាក់ស្រីម្នាក់រហូតដល់៥នាក់​ តែអ្នកឈ្នះពាន Grand Winner ពេលផ្តាប់ពត្រ័មានតែម្នាក់ទេ។ កម្មវិធីថ្ងៃទី៣- Model Star award មានច្រើនពានគ្រប់ទម្រង់ដែលពាក់ព័ន្ធនឹងសិល្បៈ៕

ផ្តល់សិទ្ធរូបភាពដោយៈ លោក ម៉ែន និមល​រតន៍​ (​អ្នកគ្រប់គ្រង Arise Agency)

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់