• 2019-06-06 09:30:00
  • ជីវិតតារា

រឿងភាគ​​បុរាណ​បោះ​ទុន​ជាង​៨០​លានដុល្លារ​របស់ Fan Bingbing ចង់​ប្ដូរ​នាង​ចេញ

  • 2019-06-06 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​ខ្សែ​ភាព​យន្ត​ភាគចិន “Win The World” មិន​​ចាក់​ផ្សាយ​បាន​ដោយ​សារ​តែ​រឿង​អាស្រូវ​របស់​តួ​ឯក​ប្រុស និង​តួឯក​ស្រី ក្នុង​នោះ​មាន​តារា​ស្រី​ជួរ​មុខ Fan Bingbing។ បណ្ដាញ​ព័ត៌មាន​ចិន​បា​ឲ្យ​ដឹង​ថា ផលិតករ​មានបំណង​ជម្រុះ​នាង​ចេញ។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sina របស់​ចិន​បាន​ចុះ​ផ្សាយ ផលិតកម្ម​ភាពយន្ត Dang Dong កំពុង​ពិចារណា​រឿង​ផ្លាស់​ប្ដូរ​តួឯក​ស្រី​ដែល​ជា​តារា​សម្ដែង Fan Bingbing ដោយ​តួ​ផ្សេង​ក្នុង​រឿង​ភាគ​បុរាណ Win The World។

ផលិតកម្ម​យក្ស​ខាង​លើ​មាន​ជម្រើស​២​នោះ​គឺ រក្សា​តួ​ចាស់​ទាំង​អស់ ហើយ​ចាំ​រហូត​ដល់​ពេល​ធ្លាក់​សិទ្ធិ​មក​ឲ្យ​ចាក់​បញ្ចាំង និង​ទី​២​គឺ​ផ្លាស់​ប្ដូរ​តួ Fan Bingbing ចេញ​ដោយ​ប្រើ​តួ​ផ្សេង និង​ថត​ឡើង​វិញ​ឈុត​របស់​នាង។ ជម្រើស​ទី​២​នឹង​ធ្វើ​ឲ្យ​ផលិតកម្ម​ចំណាយ​លុយ​ថែម ប្រមាណ​៥​លាន​ដុល្លារ ដើម្បី​ផលិត​ឈុត​បន្ថែម។

មុន​នោះ​ដែរ រឿង​ភាគ​នេះ​ត្រូវ​ពន្យារ​ពេល​ចាក់​ផ្សាយ​ម្ដង​រួច​ហើយ ដោយ​តួ​ឯក​ប្រុស​ចាស់ លោក Gao Yunxiang ត្រូវ​បាន​គេ​ចាប់​បាន​ថា រំលោភ​នារី​ម្នាក់​នៅ​ប្រទេស​អូស្ត្រាលី។ ក្រោយ​ពេល​ផ្លាស់​តួឯក​ប្រុស មក​ជា Li Chen ដែល​ជា​គូ​ដណ្ដឹង​របស់ Fan Bingbing នោះ រឿង​នេះ​ក៏​គ្រោង​បញ្ចាំង​ក្នុង​ឆ្នាំ​២០១៨។ ជា​អកុសល រឿង​អាស្រូវ​គេច​ពន្ធ​របស់ Fan Bingbing ត្រូវ​ផ្ទុះ​ឡើង ធ្វើ​ឲ្យ​រឿង​នេះ​ត្រូវ​ខាន​ចាក់​ផ្សាយ​ជា​បន្ត​ទៀត៕

​ចុចអាន៖ ​​ កំពូល​តារា​ស្រី​ចិន​៩​រូប​ស្អាត​បំផុត ជ្រើស​ដោយ​ជប៉ុន

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម