/News(2)/Chinese-Star-2019/5cf9cd03a39e6_1559874780_medium.jpg)
- 2019-06-07 04:00:00
- ជីវិតតារា
ស្រលាញ់ Idol ខ្លាំងពេក ស្រីម្នាក់ស្លៀកឈុតការលើកផ្លាកសុំរៀបការតែម្ដង
- 2019-06-07 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់ Idol ខ្លាំងពេក ស្រីម្នាក់ស្លៀកឈុតការលើកផ្លាកសុំរៀបការតែម្ដង
ចន្លោះមិនឃើញ
គេថាដើម្បី Idol របស់ខ្លួន មនុស្សម្នាក់អាចធ្វើអ្វីគ្រប់បែបយ៉ាងគឺមិនខុសឡើយ សូម្បីតែសុំរៀបការនៅទីសាធារណៈទាំងគេមិននៅទីនោះ។
តារាសម្ដែង និងចម្រៀងយុវវ័យប្រុស Wu Yifan កំពុងតែឈរក្នុងលំដាប់តារាប្រុសដែលទទួលបានប្រិជាប្រិយភាពខ្ពស់បំផុតនៅក្នុងប្រទេសចិន។ ដូចនេះហើយ ប្រសិនបើលោកមានអ្នកគាំទ្រច្រើនក៏គ្មានអ្វីចម្លែកនោះដែរ។
យ៉ាងណាក្ដី ប្រសិនបើគាំទ្រ តារាដែលខ្លួនស្រលាញ់រហូតដល់ថ្នាក់ស្លៀករ៉ូបអាពាហ៍ពិពាហ៍ឈរនៅកណ្ដាលផ្លូវ គឺប្រហែលជារាងកម្របន្តិចហើយ។ ប៉ុន្តែលើលោកនេះ គឺគ្មានអ្វីដែលមិនអាចកើតឡើងនោះទេ ត្បិតមុននេះបន្តិច អ្នកគាំទ្ររបស់តារាប្រុសស្អាតខាងលើបានធ្វើរឿងមិនគួរឲ្យជឿនោះគឺ នាងបានជួលរ៉ូបមង្គលការមកស្លៀក ហើយលើកផ្លាកសុំ Wu Yifan រៀបការនៅកណ្ដាលផ្លូវទីក្រុង Shenzhen តែម្ដង។
ដោយនារីខាងលើបានបន្ថែមថា៖ ទោះជាថ្ងៃក្រោយនាងរៀបការនឹងអ្នកណាក៏ដោយ ក៏តារាប្រុសនេះនៅតែជាមនុស្សដែលស្អាតបំផុតសម្រាប់នាងផងដែរ។ ខណៈមតិមួយចំនួនលើបណ្ដាញសង្គមរិះគន់នារីខាងលើនោះ ក៏មានមតិខ្លះការពារនាងផងដែរ ព្រោះទាល់តែអ្នកស្រលាញ់និមិត្តរូបរបស់ខ្លួនមែនទែន ទើបយល់ពីអារម្មណ៍មួយនេះ៕
ចុចអាន៖ ខឹងគេថាឲ្យខ្លួនឯងធាត់ ម៉ៅសាច់មាន់បំពងអស់ពីហាងមិនឲ្យញ៉ាំ