• 2019-06-07 03:04:29
  • ព័ត៌មាន

ហ្សរីដា ស្និទ្ធស្នាល​មាន​មនោសញ្ចេត​នា​ខ្លាំង​ជាមួយ​ដំរី ព្រោះ​នាង​មាន​ប្រវត្តិ​ជាប់​ទាក់​ទង​គ្នា​តាំង​ពី​តូច​ៗ

  • 2019-06-07 03:04:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​ឃើញ ដួង ហ្សូរីដា មាន​សកម្មភាព​ល្អ​ៗ​ជាមួយ​ដំរី ពិសេស​ក្រោយ​ពី​បាន​ក្លាយ​ជា​ទូត​សុច្ឆន្ទៈ​របស់​សមាគម Airavata។ ប៉ុន្តែ​តាម តាម​ការ​បង្ហើប​ប្រាប់​របស់​សាមី​ខ្លួន គឺ​ដោយ​សារ​តែ​នាង​មាន​ប្រវត្តិ​ជាប់​ទាក់​ទង​នឹង​សត្វ​ព្រៃ​ដ៏​ធំ​តាំង​ពី​តូច​ៗ​មក​ម្ល៉េះ។

"តាំង​ពី​តូច​ៗ​មក ឪពុក​បង្កើត​របស់​ពួក​ខ្ញុំ​តែង​តែ​និទាន​រឿង​ដំរី​អោយ​ពួក​យើង​ស្ដាប់​ថា​ ដំរី​ជា​សត្វ​ដ៏​ស្មោះ​ត្រង់ តស៊ូ​ អំណត់ ព្យាយាម​រាល់​ការងារ​ធ្ងន់​ៗ ជា​ពិសេស​តែ​ស្រលាញ់ និង​ចូល​ចិត្ត​អ្នក​ណា​ហើយ​ គឺ​ស្នេហា​របស់​គេ​ជា​ស្នេហា​អមត:"។ ដោយ​សារ​តែ​បែប​នោះ ហ្សូរីដា ឲ្យ​ដឹង​ថា នាង​ចាប់​ផ្ដើម​ដក់​ចិត្ត និង​មាន​មនោសញ្ចេតនា​ជាមួយ​សត្វ​ដំរី​រហូត​មក។

ចំណុច​នេះ​ពិសេស​មួយ​ទៀត​នោះ នាង​អះអាង​ថា សត្វ​ព្រៃ​គួរ​ឲ្យ​ស្រឡាញ់​មួយ​នេះ មាន​ចំណុច​មួយ​ដូច​នឹង​ឪពុក​របស់​នាង​ថែម​ទៀត។ នាង​ថា "ម្ដាយ​ខ្ញុំ​ធ្លាប់​ប្រាប់​ថា ភ្នែក​របស់​ឪពុក​ខ្ញុំ តូច​ៗ​មាន​២​គន្លាក់​ធំ​ៗ ដូច​សត្វ​ដំរី​អញ្ចឹង​ បាន​ន័យ​ថា​ភ្នែក​ប៉ា​ៗ​របស់​កូន​ដូច​ភ្នែក “ដំរី” ដូច្នេះ​ហើយ​បាន​ជា​ឪពុក​ខ្ញុំ​ស្រលាញ់ ថ្នាក់​ថ្នម​ម្ដាយ​ខ្ញុំ និង​កូន​ៗ​ដ៍​ល្អ​បំផុត"។

បេះដូង​ពេញ​ដោយ​ការ​ស្រឡាញ់​របស់​ឪពុក​របស់​នាង ហ្សូរីដា បញ្ជាក់​ថា បាន​ជំរុញ​ចិត្ត​ម្តាយ​នាង រីក​រាយ​នឹង​ជីវិត​ជា​ស្រ្តី​មេម៉ាយ​ចិញ្ចឹម​កូន​ៗ​តែ​ម្នាក់​ឯង​រហូត​ជិត​ ២០ឆ្នាំ បន្ទាប់​ពី​លោក​ចែក​ឋាន​ទៅ ដោយ​មិន​រវល់​រឿង​ទទួល​យក​អ្នក​ថ្មី​ឡើយ។ ឈរ​លើ​ហេតុផល​ទាំង​នេះ ទើប ហ្សូរីដា សម្រេច​ចិត្ត​ចូល​រួម​ការងារ​អភិរក្ស​សត្វ​ដំរី​ជាមួយ​សមាគម​ខាង​លើ​ដោយ​មិន​ស្ទាក់​ស្ទើរ ក្រោយ​មាន​ការ​លើក​ទឹក​ចិត្ត​របស់​អ្នក​ស្រី ចិន្តា នាយិកា​សមាគម។

ក្រៅ​ពី​ដួង ហ្សូរីដា លោក ហេរ៉ូ ពិធីករ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​បាន​ចូល​រួម​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​របស់​សមាគម​អភិរក្ស​សត្វ​ដំរី​ដែរ។ ដោយ​ឡែក កូន​កាត់​ខ្មែរ-បារាំង សោម៉ា បាន​ចូល​រួម​ការងារ​នេះ​ជា​យូរ​មក​ហើយ ដើម្បី​ភាព​សុខដុម​នៃ​សត្វ​ដំរី និង​សត្វ​ព្រៃ​ដទៃ​ទៀត​៕

រូបភាព៖ ហ្វេសប៊ុក​ ហ្សូរីដា

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម