• 2019-06-11 02:25:00
  • ជីវិតតារា

ចៀវៃ​ឈ្នះបណ្ដឹង​ថា​ខ្លួន ដាក់​អំពើ​ត្រចៀកកាំ​កាល​ពី​១០​ឆ្នាំមុន

  • 2019-06-11 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អតីតកាល តារា​សម្ដែង​ស្រី​ជួរ​មុខ​តៃវ៉ាន់ Ruby Lin ធ្លាប់រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ដោយ​ត្រូវ​គេ​សង្ស័យ​ថា​បាន​លួច​ដាក់​អំពើ​លើ​មិត្ត​រួម​សម្ដែង Zhao Wei លើ​កូន​តុក្កតា​ហើយ​ចាក់​ឡើង​សុះសាច់។

យោង​តាម​បណ្ដាញ​ព័ត៌មាន TVBS មេធាវី​របស់​តារា​ស្រី​ជើង​ចាស់តៃវ៉ាន់ Ruby Lin បាន​ឲ្យ​ដឹង​ថា តារា​ស្រី​រូប​នេះ​បាន​ឈ្នះ​ក្ដី ដែល​អ្នក​ប្រើ​បណ្ដាញ​សង្គម​នាំ​គ្នា​ចែក​ចាយ​ថា​នាង​បាន​ដាក់​អំពើ​លើ​មិត្ត​រួមការងារ​ក៏ដូច​ជា​មាន​ចិត្ត​សាហាវ​ព្រៃផ្សៃ​ជាដើម។

តាម​នោះ​ដែរ សិល្បការិនី​រូប​នេះ បាន​ប្ដឹង​អ្នក​ប្រើ​បណ្ដាញ​សង្គម​ដែល​បង្ហោះ​ថា​នាងបាន​ធ្វើ​អំពើ​អូមអាម​លើ​តារា​សម្ដែង​ស្រី​ចិន Zhao Wei និង​លួច​លុយ​គេ​ឧបត្ថម្ភ​បរិច្ចាគទាំង​អស់។ យោងតាម​តុលាការ តួ​រឿង “ព្រះនាងយេយេ” ត្រូវ​បាន​គេ​សង​លុយ​ជំងឺ​ចិត្ត​ចំនួន​៩០០០​ដុល្លារ ហើយ​ពួក​គេ​ត្រូវ​បង្ហោះ​សារ​សូមទោស​ជា​សាធារណៈ។

មេធាវី​របស់​នាង​បាន​បន្ថែម​ថា ប្រាក់​ដែល​បាន​មក​ពី​ការ​ឈ្នះ​ក្ដី​នេះ​នឹង​ត្រូវ​បរិច្ចាគទាំង​ស្រុង។ គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​២០១៧ វីដេអូ Ruby Lin កាន់​តុក្កតា​មាន​មុខ Zhao Wei បូក​រួម​ទាំង​មាន​ម្ចុល​ចាក់​ពេញ​ខ្លួន​ទៀត​នោះ ស្រាប់​តែ​ល្បី​ឡើង​វិញ​លើ​អ៊ីនធឺណិត ដោយ​វីដេអូ​នេះ​ត្រូវ​បាន​ចាក់​ផ្សាយ​តាំង​ពី​ឆ្នាំ​២០០០​មក​ម្ល៉េះ។ ក្រោយ​មក​ទើប​ដឹង​ថា នេះ​គ្រាន់​តែ​ការ​រៀបចំ​របស់​កម្មវិធី​ប៉ុណ្ណោះ៕

​ចុចអាន៖ ​​ កំពូល​តារា​ស្រី​ចិន​៩​រូប​ស្អាត​បំផុត ជ្រើស​ដោយ​ជប៉ុន

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម