• 2019-06-11 06:40:00
  • ជីវិតតារា

Fan Bing Bing ដើរ​​យប់​ជាមួយនាយក​ក្រុមហ៊ុន​របស់​ប្អូន​ប្រុស ដើម្បី​ជួយរក​ផ្លូវ​ឲ្យ​​ប្អូន​ប្រុស

  • 2019-06-11 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​មិន​ទាន់​ឱកាស​ត្រលប់​ចូល​សិល្បៈ​ច្រើន​ក៏​ដោយ ក៏​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Fan Bing Bing ​នៅ​តែព្យាយាម​ជួយ​ជ្រោមជ្រែង​អាជីព​របស់​ប្អូន​ប្រុស​ជា​និច្ច។

ល​ពី​យប់​ថ្ងៃ​ទី៩​ខែ​មិថុនា​មុន​នេះ តារា​ស្រី​សម្បូរ​រឿង​អាស្រូវ​ចិន Fan Bingbing ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដើរ​លេង និង​ទទួល​ទាន​អាហារ​យប់​ជាមួយលោក Du Hua ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ផលិតកម្ម Yuehue Entertainment ហើយ​ក៏​ជា​ផលិតកម្ម​តំណាង​របស់តារា​ចម្រៀង​វ័យ​ក្មេង Fan Cheng Cheng ដែល​ជា​ប្អូន​ប្រុស Fan Bing Bing ដូច​គ្នា។

សារ​ព័ត៌មាន​ជា​ច្រើន​បាន​លើក​ឡើង​ថា តួ​រឿង “ព្រះនាងយេយេ” មាន​ទំនាក់ទំនង​ល្អ​ជាមួយ CEO ខាង​លើ​ខ្លាំងណាស់ ហើយ​ផលិតកម្ម​នេះ​ក៏​ធំ​ខ្លាំង​សម្បើម​ណាស់​ដែរ។ ដោយ​សារ​តែ​មាន​ផលិតកម្ម​យក្ស​ឈរ​ពី​ក្រោយ​ខ្នង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រុស​ស្អាត​វ័យ​១៩​ឆ្នាំ ទោះ​ទើប​ចូលសិល្បៈ​ក៏​ដោយ តែ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​យ៉ាង​ឆាប់​រហ័ស។ មតិ​ជា​ច្រើន​បាន​ឲ្យ​ដឹ​ង​ថា ដោយ​សារ​តែ​ខ្លួន​ឯង មិន​ទាន់​ប្រឡូក​ចូល​សិល្បៈ​កប់​ដូចមុន ទើប​ស្រី​ស្អាត​វ័យ​៣៨​ឆ្នាំ ប្រឹងបើក​ផ្លូវ​ឲ្យ​ប្អូន​ប្រុស​ជំនួស​វិញ៕

ចុចអាន៖ ​​ ចៀវៃ​ឈ្នះបណ្ដឹង​ថា​ខ្លួន ដាក់​អំពើ​ត្រចៀកកាំ​កាល​ពី​១០​ឆ្នាំមុន

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

មតិយោបល់