• 2019-06-15 08:12:06
  • ជីវិតតារា

ពីក្មេងធ្លាប់ដាច់បាយ តារា ៧រូបនេះស៊ូរហូតឆ្អឹងអណ្ដែតបានខ្ពស់មុខ មានលុយចាយទាំងគីបៗ

  • 2019-06-15 08:12:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើលោក​មាន​រឿង​ជា​ច្រើន​លាក់​កំបាំង​ពី​ក្រោយ​ រហូត​ថ្ងៃ​មួយ​គ្រប់​យ៉ាង​ត្រូវ​បាន​ទម្លាយ​ ទើប​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ស្ទើរ​មិន​ជឿ​ថា​ជា​ការពិត។ ដូច​តារា​ប្រុសស្រី​ទាំង៧​ខាង​ក្រោម​ សុទ្ធ​សឹង​ធ្លាប់​រង​ទុក្ខ​ និង​ងើប​ពី​ចំណុច​សូន្យ​ ព្រមទាំង​ឆ្លងកាត់​ឧបសគ្គ​រាប់​ភ្លេច​រហូត​មាន​មុខមាត់​ល្បី​ល្បាញ​ដូច​សព្វថ្ងៃ។

១. Oprah Winfrey

នារី​រូបនេះ​ គឺ​ជា​បុគ្គល​ដែល​ក្លាយ​ជា​គំរូ​របស់​មនុស្ស​ជា​ច្រើន​ដែល​បាក់ទឹកចិត្ត។ ​តាំង​ពីកុមារ នាង​ជួប​រឿង​លំបាក​ច្រើនណាស់ ទាំង​ផ្លូវកាយ​ និង​ផ្លូវ​ចិត្ត។ ម្ដាយ​របស់​នាង​មិន​បាន​រៀបការ​ទេ តែ​យូរៗទៅ​ក៏​ជ្រុល​ខ្លួន​មាន​ទម្ងន់ Oprah។ ពេល​កើត​មក​ហើយ​ និង​ឈាន​ដល់​អាយុ​ ៩​ឆ្នាំ នាង​ត្រូវបាន​សាច់ញាតិម្នាក់​ចាប់​រំលោភ និង​គំរាម​មិន​ឲ្យ​នាង​ប្រាប់​អ្នកណា​ទាំងអស់។ កុមារភាព​របស់នាង​ប្រៀបដូច​ធ្លាក់​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ​នា​ពេល​នោះ ព្រោះ​តាំង​ពី​ជួប​រឿង​នោះ​ នាង​បាន​រត់​ចេញពីផ្ទះ​ ក្លាយជា​ជនអនាថា។ ប៉ុន្តែ​ដោយ​សារ​ឆ្អឹង​អណ្ដែត​ នារី​ដែល​ធ្លាប់​រង​ទុក្ខ​ពេញ​ទ្រូង​នេះ​ ក៏​បាន​តស៊ូ​ពុះពារ​ក្លាយ​ជា​បុគ្គល​ល្បី​របស់​កម្មវិធី​ "The Oprah Winfrey Show”។

មិនត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​បាន​ក្លាយ​ជា​មហាសេដ្ឋនី​ទី១ ប្រចាំ​ពិភពលោក​ដែរ ជាមួយ​ទឹកប្រាក់​ ២,៨ពាន់លានដុល្លារ។ សព្វថ្ងៃ​ Oparah រស់​នៅ​ក្នុង​ផ្ទះ​ដ៏​ស្កឹមស្កៃ​ដូច​ប្រាសាទ​ មាន​តម្លៃ​ច្រើន​ជាង​ ១០០លានដុល្លារ ទៅទៀត។

២. Justin Bieber

កាលពីតូច​ Justin គឹ​ជា​ក្មេង​ប្រុស​ម្នាក់​ដែល​ធ្លាប់​រស់​នៅ​ក្នុង​ផ្ទះ​តូច​ចង្អៀត​សម្បូរ​កណ្ដុរ​រាប់​ក្បាល។ លោក​មិន​មាន​បន្ទប់គេង​ខ្លួន​ឯង​ទេ ពោល​រាល់​យប់​ ត្រូវ​គេង​លើ​សាឡុង។ តារា​ប្រុស​រូបនេះ​ តែង​រម្លឹក​ជារឿយៗ​ថា​ ជីវិត​របស់​លោក​កាល​ពី​តូច​ គឺ​ជា​ក្មេង​អត់ឃ្លាន​ម្នាក់។

វា​ជា​រឿង​អតីតកាល​ដែល​ជំរុញ​ចិត្ត​ Justin ឲ្យ​ស៊ូ​ទ្រាំ​រហូត​បាន​ក្លាយ​ជា​តារាចម្រៀង​ល្បី​លំដាប់​ថ្នាក់​ពិភពលោក​ដូច​បច្ចុប្បន្ន។ មួយ​វិញ​ទៀត​ លោក​ក៏​ជា​តារា​ប្រុស​ដែល​មាន​លុយចាយ​ហូហៀរ​ ឡាន​ទំនើបៗ និង​វីឡា​ដ៏​ប្រណីត​ផង។

៣. Selena Gomez

នៅ​ពេល​ Selena កើត​មក​ ឪពុក​ម្ដាយ​របស់​នាង​ទើប​នៅ​ជា​សិស្ស​សាលា​នៅឡើយ។ រហូត​នាង​មាន​អាយុ ៥ឆ្នាំ ប៉ាម៉ាក់​របស់​នាង​ក៏​បាន​លែងលះ​គ្នា ដូច​នេះ​នាង​ត្រូវ​នៅជាមួយ​ម្ដាយ​ និងជីតា។​ គ្រួសារ​នាង​មានវិបត្តិ​សេដ្ឋកិច្ច​ក្នុង​ផ្ទះ​ធ្ងន់ធ្ងរ​ណាស់​នា​ពេល​នោះ។ Selena ក៏​ធ្លាប់​បាន​ទម្លាយ​ដែរ​ថា​ គ្រួសារ​នាង​ ក៏​ខ្លាំងណាស់​កាលនោះ​ ហើយ​វា​ជា​អតីតកាល​ជូរចត់​បំផុត​សម្រាប់​នាង។

៤. Celine Dion

ម្ចាស់​បទ​ "My Heart Will Go On” រូបនេះ​មាន​ប្រភពចេញ​ពី​គ្រួសារ​ខ្សត់ខ្សោយ​ ដែល​មាន​បងប្អូន​ដល់ទៅ១៤​នាក់។ ដោយសារ​កូន​ច្រើន​បែប​នេះ​ហើយ​ទើប​ ឪពុកម្ដាយរបស់ Celine ត្រូវ​ខំ​រក​លុយ​ដើម្បីចិញ្ចឹម​កូន​ទាំង​លំបាក។ ប៉ុន្តែ​សម្ដី​មួយ​ម៉ាត់​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ​ចេញ​ពី​មាត់​ Celine គឺ​៖ "បើ​ទោះជា​គ្រួសារ​ខ្ញុំ​មិន​ក្រ​យ៉ាងណា​ក៏​មិនសំខាន់ អ្វី​ដែល​ពិសេស​គឺ គ្រប់​គ្នា​ក្នុង​គ្រួសារ​ស្រឡាញ់​គ្នា ចេះជួយគ្នា​បំផុត”។

សម្រាប់​បច្ចុប្បន្ន​ Celine Dion លែង​មាន​បញ្ហា​ខ្វះ​លុយកាក់​ទៀត​ហើយ​ ព្រោះ​ដោយសារ​ការ​ខិតខំ​ជម្នះ​រាល់​ឧបសគ្គ​របស់​នាង​ បាន​ធ្វើ​ឲ្យ​នាង​ក្លាយជាតារាល្បី និង​មាន​ទ្រព្យ​សម្បត្តិ​រាប់​លានដុល្លារ​ក្នុងដៃ។

៥.​ Mariah Carey

នាង​បាន​ធំ​ដឹង​ក្ដី​ក្នុង​តំបន់​ស្នាក់​នៅ​ដ៏​ក្រី​ក្រ​បំផុត​ក្នុង​ Long Island។ ដោយសារ​នាង​មាន​បងប្អូន​ភ្លោះ​ ហើយ​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ​ នាង​ត្រូវ​ចែករបស់​គ្នា​លេង​ មិនមែន​ឯករាជ្យ​កូន​ទោល​ទេ។ ដល់​ពេល​ធំ​ដឹង​ក្ដី​ នាង​បាន​ប្ដូរ​មក​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ និង​ធ្វើ​ការ​ច្រើន​កន្លែង​ណាស់ ដើម្បី​ទ្រទ្រង់​ជីវភាព។ ជា​សំណាង​ល្អ​ នាង​ក៏​បាន​ស្គាល់​ប្រធាន​ក្រុមហ៊ុន​ថត​បទ​​ចម្រៀង​មួយ ទើប​ក្រោយ​មក​ជីវិត​របស់​បាន​ថ្កុំថ្កើង​ ព្រោះ​ទេពកោសល្យ​មិន​អាចកាត់​ថ្លៃ​បាន​របស់​នាង។

៦. Leonardo DiCaprio

ជីវិត​នៅ​ពីតូច​របស់​ លោក​ជួប​រឿង​អត់ឃ្លាន​ច្រើនណាស់។ អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ខ្លាច​ នៅជុំវិញ​ខ្លួន​លោក​នា​ពេល​នោះ​ គឺ​សុទ្ធតែ​មនុស្ស​ប្រព្រឹត្តិ​អំពើ​អបាយមុខ ជក់​ថ្នាំ​ អំពើ​បាញ់បោះ​គួរ​ឲ្យ​ខ្លាច។ ប៉ុន្តែ​ភ័ព្វ​សំណាង​ល្អ​ Leo ក៏​បាន​ធំដឹង​ក្ដី​ប្រកប​ដោយ​គំនិត​សុច្ចរិត​ និង​មិន​បាន​ធ្លាក់​ខ្លួន​ទៅញៀន​ថ្នាំ​ដូច​អ្នក​ខ្លះដែរ។ លោក​និយាយ​ថា បើទោះ​បី​ខ្លួន​ក្រ និង​រស់នៅក្នុង​សង្គម​ទុច្ចរិត​ក៏ដោយ​ ក៏​លោក​ដាច់ខាត​មិន​ជក់​ថ្នាំដែរ​ ព្រោះ​លោក​ដឹង​ពី​ហានិភ័យ​ក្រោយ​ប្រើប្រាស់វា។

ត្រឡប់​មក​បច្ចុប្បន្ន​វិញ​ Leo គឺ​ជា​តារាប្រុស​ដែល​មានទ្រព្យ​ច្រើន​មិនធម្មតា​ ហើយ​ក៏​ជាតារា​ល្បី​ឈ្មោះ​ទូទាំង​សាកលលោកដែរ។

៧. Viola Davis

ម្ចាស់​ពាន​រង្វាន់​អូស្ការ​ Viola Davis ក៏​មាន​ជីវិត​ជូរចត់​ដែរកាល​ពីកុមារភាព។ នាង​ធ្លាប់​ទម្លាយ​ថា​ ដោយសារ​មិន​មាន​អាហារ​គ្រប់​គ្រាន់​ នាង​តែង​ទៅ​កាយ​រក​ចំណី​ ឬ​កាកសំណល់​ដែល​គេ​ញ៉ាំ​សល់​នៅ​ធុង​​សំរាម​ទៀត។ ដោយ​បុណ្យ​វាសនា​ខ្ពស់​ នាង​ក៏​មាន​ឱកាស​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ Rhode Island Drama ហើយ​ក្រោយ​មក​ក៏​បាន​ក្លាយ​ជា​តារាសម្ដែង​ដ៏​ល្បី​ដូច​បច្ចុប្បន្ន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម