• 2019-06-17 06:46:04
  • ជីវិតតារា

ចូលរួមរំលែកទុក្ខ ម្តាយអ៊ុន សុទ្ធាទទួលមរណៈហើយ ថ្ងៃនេះនឹងត្រូវបូជាសព

  • 2019-06-17 06:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នេះសពរបស់ម្ដាយកំពូលតារាសម្ដែងលោក អ៊ុន សុទ្ធា រូបនេះ នឹងត្រូវបូជានៅវត្តពោធ៍ចិនតុងនារសៀលនេះផងដែរ។

ជាក់ស្តែង ការបាត់បង់អ្នកមានគុណគ្មានថ្ងៃវិលត្រឡប់មកវិញនេះបានធ្វើឲ្យមហាជនទាំងក្នុង និងក្រៅសិល្បៈរំជួលចិត្តយ៉ាងខ្លាំងនិងចូលរួមក្នុងរំលែកទុក្ខក្នុងពិធីបុណ្យ។ ពិសេសរឹតតែសង្វេគ គឺនៅពេលបានឃើញទឹកចិត្តកត្តញូរបស់កំលោះសង្ហារូបនេះ បួសមុខភ្លើងថ្ងៃបូជាសពអ្នកម្ដាយ​ នឹងមិនព្រមទៅណាចោលអ្នកមានគុណតាំងពីអ្នកមានគុណធ្លាក់ខ្លួនឈឺធ្ងន់រហូតទទួលមរណៈ។ ​

ជាមួយអារម្មណ៍ក្ដុកក្ដួលលោក អ៊ុន សិទ្ធាបានឲ្យដឹងថា៖ "ពេលនេះម្តាយខ្ញុំគាត់ផុតទុក្ខហើយ សូមអោយម៉ែទៅកាន់ឋានដែលសុខ​ នឹងកើតជាតិណាៗ សូមកុំអោយម៉ែមានជំងឺកាចសាហាវមកបៀតបៀនដូចជាតិនេះទៀត បើមានជាតិក្រោយពិត សូមម៉ែមកកើតជាកូនរបស់ខ្ញុំម្តង កូននឹងមើលថែតបស្នងសងគុណម៉ែវិញ ម៉ែគឺនៅតែឋិតក្នុងបេះដូងកូនជានិច្ច គ្មានថ្ងៃបំភ្លេចម៉ែបានស្រលាញ់ម៉ែ"។​ តាមសារដែលតារាប្រុសរូបនេះបង្ហោះ។

គួរបញ្ជាក់ថា ម្ដាយរបស់ អ៊ុន សិទ្ធា បានទទួលមរណភាពនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៥ល្ងាចក្នុងជន្មាយុ ៧០ឆ្នាំ ដោយជំងឺទឹកនោមផ្អែម និងជំងឺថ្លើម។ ពេលនេះ សពរបស់ម្ដាយលោក តម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតនៅផ្សារស៊ិនជូរី ពោចិនតុង ពិសេសលោកសូមអរគុណដល់បងប្អូនជិតឆ្ងាយ ទាំងអស់គ្នាដែលបានចូលរួមរំលែកទុក្ខក្នុងការបាត់បោះម្តាយខ្លួន ជូនពរអ្នកទាំំងអស់គ្នាទទួលបាននូវពុទ្ធពរ ទាំង៤ប្រការ កុំបីឃ្លាតឡើយ៕

រូបភាពយកពី FB Page៖ លោក អ៊ុន សុទ្ធា (តារាសម្តែង)

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទពេញនិយម