- 2019-06-26 06:00:00
- ជីវិតតារា
ស្មានតែបះជើងហើយ Fan Bingbing នៅតែបានដើរតួឯកក្នុងរឿងបោះទុន៨០លានដុល្លារ
- 2019-06-26 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានតែបះជើងហើយ Fan Bingbing នៅតែបានដើរតួឯកក្នុងរឿងបោះទុន៨០លានដុល្លារ
ចន្លោះមិនឃើញ
ក្រោយពាក្យចចាមអារ៉ាមបាត់បង់តំណែងតួឯក កំពូលតារាសម្ដែងស្រីចិន Fan Bingbing ត្រូវបានគេប្រទះឃើញកំពុងថតរឿង ដែលមានសំលៀកបំពាក់ដូចក្នុងរឿង Win The World។
កម្រងរូបភាពកំពុងថតរឿងបុរាណចិនរបស់តារាសម្ដែងល្បីឈ្មោះ Fan Bingbing ត្រូវបានបានគេបង្ហោះលើបណ្ដាញសង្គមទាក់ទាញបានចំណាប់អារម្មណ៍ជាច្រើន។ សម្លៀកបំពាក់២ឈុតដែលនាងស្លៀកនោះត្រូវបានគេវាយតម្លៃថា ដូចឈុតនៅក្នុងរឿង Win The World ដែលធ្លាប់ត្រូវបានបង្ហើបមុននោះហើយ។
អ្នកគាំទ្ររបស់ស្រីស្អាតវ័យ៣៧ឆ្នាំ បានសម្ដែងការត្រេកអរជាខ្លាំងពេលឃើញនាងត្រលប់មកថតរឿងនេះសារជាថ្មី។ មុននោះដែរ រឿងនេះថតចប់តាំងពីចុងឆ្នាំ២០១៧ តែដោយសារតែរឿងអាស្រូវរបស់តួក្នុងរឿងទើបមិនអាចចាក់ផ្សាយបាន។
នៅក្នុងរូបភាពដែលគេបង្ហាញ គេសង្កេតឃើញថា តួប្រុសគឺតារាតៃវ៉ាន់ Dylan Kuo ដែលមុននោះលោកគ្រាន់តែជារងប៉ុណ្ណោះ តែដោយសារតែតួប្រុសជួបរឿងហើយ ទើបគេសន្និដ្ឋានថាលោកត្រូវបានគេតម្លើងជាតួឯកតែម្ដង។
គួររំលឹកដែរថា Win The World គឺជាគម្រោងរឿងភាគធំទី២របស់ Fan Bingbing ក្រោយរឿង “មហិច្ឆតាអ៊ូម៉ឺនាង”។ រឿងត្រូវបានបោះទុនរហូតដល់ ៥៦៧លានយាន់ (៨២លានដុល្លារ)៕
ចុចអាន៖ Yoona គឺជាតារាស្រីកូរ៉េតែមួយគត់ជាប់ឈ្មោះក្នុងរាជិនីសម្រស់បោះឆ្នោតដោយទស្សនិកជនចិន