/5d170f79149e5_1561792320_medium.jpg)
- 2019-06-29 07:20:16
- ព័ត៌មាន
ហ្អេ...កុល ដាវី និយាយទាំងទប់សំណើចមិនជាប់៖ ពាក់មាស បានគេធ្វើអត់ត្រូវ!
- 2019-06-29 07:20:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្អេ...កុល ដាវី និយាយទាំងទប់សំណើចមិនជាប់៖ ពាក់មាស បានគេធ្វើអត់ត្រូវ!
ចន្លោះមិនឃើញ
តារាសម្ដែងសិចស៊ី កុល ដាវី ត្រូវបានគេប្រទះឃើញសម្ញែងគ្រឿងអលង្ការធ្វើពីមាស ខុសប្លែកសព្វមួយដង ដែលចំណុចនេះ នាងបញ្ជាក់ថា ការពាក់គ្រឿងអលង្ការធ្វើពីមាសនេះ អាចឲ្យខ្លួនឯងចៀសផុតពីការធ្វើអំពើនានា។
ការដែល កុល ដាវី ពាក់មាស ក្រហមឆ្អៅពេញខ្លួនខុសប្លែកមួយដងនេះ បានកើតមាននៅក្នុងពិធីមង្គលការរបស់ អ៊ុន អាលីហ្សា កាលពីចុងសប្ដាហ៍មុន។ ដាវី បានបណ្ដើរគ្នាជាមួយលោក សុខ រក្សា ជាស្វាមី ប៉ុន្តែនាងត្រូវបានអ្នកសារព័ត៌មានចោមរោមចំពោះការពាក់មាសស្រោចខ្លួនខុសពីទម្លាប់។
ឆ្លើយតបទៅនឹងបញ្ហានេះ អតីតតារាសិចស៊ី អះអាងថា នាងពិតជាបានប្ដូរទម្លាប់មកពាក់មាសនេះមែន។ ចំពោះមូលហេតុ គឺដើម្បីឲ្យប្លែក និងប្រការការខាតបង់ច្រើន ព្រោះមាស មានកម្រិតខាតបង់តិចជាងបើធៀបនឹងប្លាទីន នៅពេលត្រូវការលក់ចេញ។ ដោយឡែក ហេតុផលផ្សេងទៀត តារាស្រីរូបនេះ អះអាងថា ជានិន្នាការថ្មីមួយ ដែលមនុស្សជាច្រើនបានប្ដូរមកប្រើប្រាស់វិញ។
ក្រៅពីនេះ ក៏ដើម្បីលើករាសី និងការពារខ្លួនពីអំពើផ្លូវងងឹតនានាផងដែរ។ ដាវី លើកឡើងថា "ឃើញថា ឥឡូវនេះ គេប្ដូរមកពាក់មាសច្រើន អីចឹងខ្ញុំក៏ពាក់ដែរទៅ។ ម្យ៉ាងតាមខ្មែរយើង មានជំនឿថា ការពាក់មាស វានឹងធ្វើឲ្យមានរាសីខ្ពស់ និយាយឲ្យខ្លី គឺពាក់មាសគេធ្វើអត់ត្រូវ(សើច)”។
ក្នុងរាត្រីនោះ កុល ដាវី ត្រូវបានគេចាប់អារម្មណ៍ទៅលើខ្សែកមួយខ្សែយ៉ាងធំ និងមានម៉ូដស្អាតថែមទៀត។ អលង្ការមួយនេះ តារាសម្ដែងនិយមសម្ដែងកាចឆ្នាស់ច្នើម បង្ហើបថា គឺជាកាដូពីលោក សុខ រក្សា ដែលជាស្វាមីរបស់នាង។ ប៉ុន្តែនាងមិនបានបង្ហើបថា មានទម្ងន់ប៉ុន្មាន និងមានតម្លៃប៉ុន្មាននោះទេ ព្រោះតែមិនចង់ឲ្យប្រិយមិត្តនានា យល់ថានាងអួតនោះទេ។
អ្នកនាង កុល ដាវី បញ្ជាក់ថា នាងស្រឡាញ់ខ្សែកនេះណាស់ ស្អាត ម្យ៉ាងជាកាដូស្វាមីផង ដូច្នេះហើយ នេះក៏ជាហេតុផលដែលនាងសម្រេចប្ដូរមកពាក់មាសនេះដែរ៕