• 2019-07-02 02:30:00
  • ជីវិតតារា

មូលហេតុ​បែក​គ្នា​របស់ Fan Bingbing និង Li Chen៖ នៅ​ស្រលាញ់ តែរក​មតិ​រួម​លែង​មាន

  • 2019-07-02 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ស្គាល់​គ្នា​១០​​ឆ្នាំ ស្រលាញ់​គ្នា​បា​ន​៤​ឆ្នាំ ស្នេហា​របស់​កំពូល​តារា​សម្ដែង​ស្រី​​ចិន Fan Bingbing និង​តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ Li Chen ក៏​បាន​ឈាន​ដល់​ទី​បញ្ចប់​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សោកស្ដាយ​ជា​ខ្លាំង។

តារា​សម្ដែង​ស្រី​លំដាប់ A ចិន Fan Bingbing បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​ភ្ញាក់​ផ្អើល​​នៅ​ពេល​ប្រកាស​ថា​ខ្លួន ព្រម​ទាំង​គូ​ដណ្ដឹង ដែល​ជា​តារា​សម្ដែង Li Chen បាន​បែក​គ្នា​ហើយ។ រាជិនី​ទូរទស្សន៍​សរសេរ​លើ​បណ្ដាញ​សង្គម​ថា៖ “ជីវិត​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​ត្រូវ​ឆ្លង​កាត់​ព្យុះភ្លៀង មាន​សប្បាយ មាន​ទុក្ខ។ ស្នេហា​ដែល​ពួក​ខ្ញុំ​ធ្លាប់​មាន ប្រៀបដូច​ថាម​ពល​ជា​និរន្ត។ អរគុណ​បង​សម្រាប់​គ្រប់​យ៉ាង៖ ការ​លើក​ទឹក​ចិត្ត ការ​ស្រលាញ់។ អរគុណ​ដល់​ការ​មើល​ថែទាំ បារម្ភ។ ពួក​យើង​មិន​មែន​ជា​ពួក​យើង​ទៀត ពួក​យើង​នៅ​តែ​ជា​ពួក​យើ”។

 ភ្លាម​ៗ​នោះ Li Chen បាន​ចែក​រំលែក​បន្ត ដោយ​សរសេរ​ថា៖ ពីមិត្តភាព​ក្លាយ​ជា​ស្នេហា ក្រោយ​មក​ត្រលប់​មក​មិត្តភាព។ ចំណង​ផ្លាស់​ប្ដូរ តែ​មនោសញ្ចេតនា​ដែល​ចេញ​ពី​ចិត្ត​រវាង​បង និងអូន​គឺ​មិន​ប្រែប្រួល​ឡើយ។ ក្រោយ​ពេល​រឿង​នេះ​កើត​ឡើង ឈ្មោះ​របស់​តារា​ជួរ​មុខ​ទាំង​២​ត្រូវ​បានគេ​ស្វែង​រក​ដល់​ទៅ​៤៧​លាន​ដង​​នៅ​លើ​បណ្ដាញ​សង្គម Weibo គឺ​ច្រើន​ជាង​១៧​លាន​ដង​របស់ Song Hye Kyo និង Song Joong Ki ពី​ព្រឹក​ទៅ​ទៀត។

ប្រភព​ជិត​ដិត​នឹង​គូ​ស្នេហ៍​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង​២​នៅ​ស្រលាញ់​គ្នា តែ​មិន​អាច​បន្ត​ទៅ​មុខ​ទៀត​បាន។ ដោយ​លើក​ឡើង​ថា តាំង​ពី​ដើម​មក​ ចរិត​របស់​ពួក​គេ​បាន​ខុស​គ្នា​ខ្លាំង​ណាស់​ទៅ​ហើយ ដោយ Fan Bingbing ជា​អ្នក​ចូលចិត្ត​បង្ហាញ​អារម្មណ៍​ពិត ដោយ​ខាង​ប្រុស​វិញ​គឺ​ជា​អ្នក​ស្ងប់ស្ងាត់។ តែ​ចិត្ត​ខ្លាំង​ទាំង​សង​ខាង មិន​ព្រម​បន្ទាប​ខ្លួន​ដើម្បី​ដៃ​គូ។ ពួក​គេ​ជ្រើស​យក​ការ​ឈឺចាប់ ក៏​មិន​ព្រម​ដើរ​បន្ត​ជា​មួយ​គ្នា។ មិត្តម្នាក់​នេះ​បន្ថែម​ថា មួយ​រយៈ​នេះ ស្រី​ស្អាត​វ័យ​៣៧​ឆ្នាំ ឧស្សាហ៍​ជួបជុំ​មិត្តភ័ក្ដិ​នៅ​ប៉េកាំង នាង​ជជែក​ពី​រឿង​ជា​ច្រើន តែ​មិន​រំលឹក​ដល់​រឿង​ស្នេហា​សូម្បី​បន្តិច គ្រាន់​តែ​បង្ហាញ​ថា កើត​ទុក្ខ​ខ្លាំង​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា​មុន​នេះ គឺ​ជា​ខួប​កំណើត​របស់ Fan Cheng Cheng ប្អូន​ប្រុស​របស់ Bingbing។ Li Chen បាន​ជូនពរ ហើយ Cheng Cheng បាន​ឆ្លើយ​វិញ​ថា៖ អរគុណ​បង​ប្រុស Chen។ តាំង​ពី​យូរ​មក​ហើយ គឺ​ Cheng Cheng ហៅ Li Chen ថា​បង​ថ្លៃ តែ​ពេល​នេះ គេ​លែង​ហៅ​ថា​បង​ថ្លៃ​ហើយ ដែល​ធ្វើ​ឲ្យ​គេ​ជឿជាក់​ថា អ្នក​ទាំង​២​អាច​បែក​គ្នា​បាន​មួយ​រយៈ​ហើយ៕

​ចុចអាន៖ ​​ តារាសម្តែង Fan Bingbing ប្រកាសចែកផ្លូវជាមួយគូដណ្តឹង

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម