
- 2019-07-05 02:22:12
- ព័ត៌មាន
ភិក្ខុ តាក់ស៊ី ចេញទេសនាលើកដំបូងនៅកំពង់ធំ មួយម៉ាត់ណា ក៏ញាតិញោមទប់សើចមិនជាប់ដែរ!
- 2019-07-05 02:22:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភិក្ខុ តាក់ស៊ី ចេញទេសនាលើកដំបូងនៅកំពង់ធំ មួយម៉ាត់ណា ក៏ញាតិញោមទប់សើចមិនជាប់ដែរ!
ចន្លោះមិនឃើញ
គិតមកដល់ពេលនេះ មានរយៈពេល ៩ថ្ងៃហើយដែលអតីតតារាកំប្លែង តាក់ស៊ី បានថ្វាយខ្លួនរស់ក្រោមព្រះធម៌ ក្រោយសម្រេចលះបង់ជីវិតក្នុងផ្លូវលោក។ ដូច្នេះហើយនៅយប់មិញនេះ បានលេចវីដេអូទេសនាលើកដំបូងរបស់ ភិក្ខុ តាក់ស៊ី នៅក្នុងនៅវត្តចំប៉ារាម ហៅវត្តរកាជួរ ឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
តាមរយៈវីដេអូខាងក្រោម គេមើលឃើញថា អតីតតារាកំប្លែងនៅតែទទួលបានការគាំទ្រខ្លាំង បើទោះទើបនឹងបួសបានរយៈពេលខ្លីក៏ដោយ។ នោះក៏ដោយសារ ទេពកោសល្យសិល្បៈរបស់លោក ដូច្នេះហើយ បើទោះព្រះអង្គមិនទាន់មានធម៌ឱវាទច្រើន ចែកជូនញាតិញោម ប៉ុន្តែភិក្ខុតាក់ស៊ី នៅតែអាចទាក់ទាញចិត្តឱបាសក ឱបាសិកា តាមរយៈវោហារសព្ទតាមទម្លាប់ចាស់កាលនៅជាគ្រហស្ថ។ សឹងថា រាល់សង្ឃដីការបស់ព្រះអង្គ រមែងលឺសំឡេងសើចសប្បាយរបស់ឧបាសក ឧបាសិកានៃទីវត្តអារាមខាងលើ។