- 2019-07-24 02:35:16
- ជីវិតតារា
តារាកូរ៉េល្បីៗទាំងនេះ ក្លាយជាប៉ាម៉ាក់គេអស់ហើយ
- 2019-07-24 02:35:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាកូរ៉េល្បីៗទាំងនេះ ក្លាយជាប៉ាម៉ាក់គេអស់ហើយ
ចន្លោះមិនឃើញ
ពិតជាមិនគួរឲ្យជឿនៅពេល ឃើញក្មេងតូចៗគួរឲ្យស្រលាញ់ និងសម្រស់ស្រស់ស្អាត តាំងពីក្មេង។ អ្វីកាន់តែពិសេសនោះ នៅពេលបានដឹងថា ក្មេងៗគួរឲ្យស្រលាញ់ទាំងនោះ មានសម្រស់ស្អាតកាត់តាម ប៉ាម៉ាក់ ដែលជាតារាមានសម្រស់ស្អាតតាំងពីដើមមក។ តើនរណាទៅដឹងថា តារាIDOL របស់អ្នកណាមួយ ពេលនេះកំពុងតែក្លាយជា ម៉ាកៗ និងប៉ា់ៗរីករាយបំផុតក្នុងជីវិត?
ខាងក្រោមនេះជា Kpop idolមួយចំនួនដែលមានកូនៗគួរឲ្យស្រលាញ់។
១. Kahi (After School)
kahi អតីតមេក្រុមរបស់ After School រូបនេះកំពុង់តែក្លាយជាអ្នកម្តាយ ដែលរីករាយជាមួយកូនប្រុសទាំងពីររបស់នាង។ កូនប្រុសទី១មួយមានឈ្មោះថា Noah បានកើតនៅឆ្នាំ២០១៦ និងកូនប្រុសទី២ yang si on កើតកាលពីឆ្នាំមុន។
២. Soyul (Crayon Pop) និង Moon Hee Jun (H.O.T.)
បន្ទាប់ពីចេញពីក្រុមកាលពីឆ្នាំ២០១៦ Soyul បានលេចចេញពត៌មានថានឹងរៀបការជាមួយមេក្រុមរបស់ H.O.T ( Moon Hee Jun) ដែលមានការភ្ងាច់ផ្អើលយ៉ាងខ្លាំងទៅដល់អ្នកគាំទ្រ ប៉ុន្តែទោះជាយ៉ាងណាក៏ពួកគេរីករាយជាមួយនឹងការឃើញដៃគូរដ៏ល្អពីIdol។ ហើយពេលនេះអ្នកទាំងពីរកំពុងតែរីករាយជាមួយកូនស្រី គូរឲ្យខ្ចាញ់ លោកអ្នកអាចមើលកូនស្រីរបស់អ្នកទាំងពីរបាននៅក្នុងកម្មវិធី Return of Superman។
៣. Minhwan (FT Island) និង Yulhee (Laboum)
អ្នកទាំងពីរត្រួវបានមានទំនាក់ទំនងជាមួយគ្នារយៈពេលមួយខែ ហើយក៏បានសម្រេចចិត្តរៀបការជាមួយគ្នានៅក្នុងឆ្នាំ២០១៨នោះដែរ។ ហើយពេលនេះពូកគេក៏មានកូនប្រុសម្នាក់ នៅក្នុងកម្មវិធីរបស់កូរ៉េមួយឈ្មោះថា Mr. House Husband 2។
៤. Eli ក្រុម U-KISS និង Ji Yeon Soo
Eli បានធ្វើឲ្យអ្នកគាំទ្រសោកស្តាយយ៉ាងចំពោះការរៀបការរបស់គេ ជាមួយ Ji Yeon Soo ក្នុងរយៈពេលឆាប់ពេក ប៉ុន្តែអ្នកគាំទ្របែរជារីករាយទៅវិញបន្ទាប់ពីឃើញពួកគេទទួលបានប្រុសម្នាក់។
៥. Bi Rain និង Kim Tae Hee
Rain ពេលនេះកំពុងជាប៉ារបស់គេហើយ ជាមួយនឹង Kim Tae Hee បន្ទាប់ពីពួកគេមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល៥ឆ្នាំ និងបានធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយយ៉ាងខ្លាំងទៅលើគេទាំងពីរ។
៦. Dongho (ក្រុម U-KISS)
Dongho បានរៀបការទាំងវ័យក្មេងជាងគេនៅក្នុងក្រុម កាលពីឆ្នាំ២០១៥ ប៉ុន្តែនៅពេលនេះពួកគេបានលែងលះគ្នា ដោយបន្សល់ទុកនៅកូនប្រុសម្នាក់ ដែលមានឈ្មោះថា Asher។
៧. Sunye (ក្រុម wonder Girl)
អតីតសមាជិកក្រុមរូបនេះ កំពុងតែមានកូនស្រីដ៏ស្រស់ស្អាតទាំង៣ក្នុងដៃ និងជាអ្នកម្តាយដែលរីករាយផងដែរ។ Sunye បានរៀបការតាំងពីឆ្នាំ២០១៣ ជាមួយនឹងមិត្តប្រុស ដែលបានទាក់ទងគ្នារយៈពេលយូរមកហើយ។
៨. Eugene (ក្រុម S.E.S)
Eugene បានរៀបការជាមួយ Ki Tae Young កាលពីឆ្នាំ២០១១ ពេលនេះពូកគេកំពុងមានចំណងដៃកូនស្រីមួយជាគ្នា៕