- 2019-07-24 08:17:33
- ជីវិតតារា
ដើម្បីបង្កើតចំណីអារម្មណ៍ថ្មី អ្នកដឹកនាំរឿង ហ៊ុយ យ៉ាឡេង ហ៊ានលះបង់ដល់ថ្នាក់នឹង
- 2019-07-24 08:17:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើម្បីបង្កើតចំណីអារម្មណ៍ថ្មី អ្នកដឹកនាំរឿង ហ៊ុយ យ៉ាឡេង ហ៊ានលះបង់ដល់ថ្នាក់នឹង
ចន្លោះមិនឃើញ
ដើម្បីតែស្វែងចំណីអារម្មណ៍ថ្មីទៅដល់អ្នកគាំទ្រ ក៏ដូចជាសម្រាប់ខ្លួនឯង ឲ្យកាន់តែមានភាពខុសប្លែកពីសាច់រឿងកន្លងៗមក លោក ហ៊ុយ យ៉ាឡេង បានសុខចិត្តទិញស៊ីក្លូមកធាក់ដោយខ្លួនឯង ដោយបានចាប់ផ្ដើមតាំងពីថ្ងៃម្សិលមិញ។
លោក យ៉ាឡេង បង្ហើបថា ធ្វើបែបនេះ ដើម្បីឲ្យសាច់រឿងចេញមក កាន់តែល្អ សាកសមទៅនឹងសកម្មភាពជាក់ស្ដែង លោកក៏បានហ៊ានលះបង់ថវិកាផ្ទាល់ខ្លួន និងពេលវេលាឲ្យដូចនៅក្នុងរឿង ក្នុងការសម្របខ្លួនឲ្យដូចជាអ្នករត់ស៊ីក្លូ ស្វែងយល់ពីជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ទាំងអស់គ្នា។
តាមគម្រោងលោកលើកឡើងថា សកម្មភាពនេះ លោកគ្រោងធ្វើរយៈពេល១ខែពេញ។"ខ្ញុំនឹងចំណាយពេលរត់ស៊ីក្លូ នេះរយៈពេល១ខែពេញ ដើម្បីអោយរូបរាងកាយស្គម និងស្បែកខ្មៅខ្លាំង ដើម្បីមានភាពងាយស្រួលនៅពេលថ្ងៃចាប់ផ្ដើមថតរឿងមកដល់"។ ក្នុងមួយថ្ងៃ លោក ត្រូវរត់វា ពីផ្ទះរបស់គាត់នៅកាំកូរ មកដល់ផ្សារថ្មី និងតំបន់មួយចំនួន ដែលមានភ្ញៀវទេសចរ និងមនុស្សច្រើនសម្រាប់ស្វែងរកជិះ។
អ្នកដឹកនាំរឿង "ធ្មប់" ឲ្យដឹងថា ការងារនេះមានភាពលំបាកច្រើន ក្នុងការសម្របខ្លួនជាអ្នករត់ស៊ីក្លូ ដែលត្រូវបញ្ចេញកម្លាំងច្រើនក្នុងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត។ យ៉ាងណាដើម្បីជាចំណីអារម្មណ៍មួយប្លែកសម្រាប់អ្នកទស្សនា លោកពិតជាពេញចិត្តនឹងធ្វើ ហ៊ានលះបង់ សម្រាប់ឲ្យខ្សែភាគយន្តខ្មែរចេញមកល្អ កាន់តែមានច្រើនរសជាតិថែមទៀត។
ខ្សែភាពយន្តអប់រំសង្គម រឿង "ដើម្បីកូន" គ្រោងនឹងចាប់ថតនៅក្នុងខែក្រោយនេះ និងចំណាយរយៈពេល១ខែ ដើម្បីបញ្ចប់ការថត។ ដើម្បីឲ្យខ្មែរភាគយន្តខ្មែរនៅតែបន្តកើតមានទៀត មានតែទទួលបានការគាំទ្រ និងមិត រិះគន់ពីអ្នកទស្សនា ដើម្បីឲ្យកាន់តែមានកម្លាំងចិត្តរកអ្វីថ្មីបន្ថែមទៀតសម្រាប់អ្នកដែលតែងតែគាំទ្រ។ នេះតាមសម្ដីរបស់អ្នកដឹកនាំ រឿងរូប នេះ៕