• 2019-07-25 07:44:03
  • ព័ត៌មាន

វីដេអូបទចម្រៀង ៣បទ ដែល​មាន​អ្នក Like ច្រើនជាង​គេ​បំផុត​លើ YouTube

  • 2019-07-25 07:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​បាន​ដឹង​រួច​មកហើយ​ពី​វីដេអូ​ដែល​មាន​ចំនួន​អ្នក​មើល​ច្រើនជាងគេ និង​វីដេអូ​ដែល​មាន​អ្នក​មិនចូលចិត្ត (Unlike) ច្រើន​ជាងគេ​ជាដើម តែថ្ងៃនេះ សូម​បង្ហាញ​ពី​វីដេអូ​ដែល​មាន​អ្នកចុចចូលចិត្ត (Like) ច្រើនជាងគេ​វិញម្ដង។

១. ​វីដេអូ​បទចម្រៀង "Despacito" (៣៤លាន Like)

​បទ "Despacito" របស់​តារាង​ចម្រៀង​ព័រតូរីកូ Luis Fonsi និង Daddy Yankee មិនត្រឹម​តែ​ជា​បទ​ដែល​មាន​អ្នក​មើល​ច្រើនជាងគេ​នោះទេ (ជាង ៦ពាន់​លាន​ដង) វីដេអូ​បទនេះ ក៏​មាន​អ្នកចុច Like ច្រើនជាង​គេ​ផងដែរ ពោល​គឺ​ចំនួន ៣៤លាន Like គិតត្រឹម​ចុង​ខែកក្កដា ឆ្នាំ២០១៩ នេះ។

២. វីដេអូ​បទចម្រៀង "See You Again" (២៤លាន Like)

បទ "See You Again" ដែល​ជា​ Soundtrack ក្នុង​រឿង Furious 7 មាន​ចំនួន​​អ្នក​ទស្សនា​ជាង ៤,១ពាន់​លាន​ដង និង​មាន​អ្នក Like ២៤លាន​។ បទ​នេះ ច្រៀង​ដោយ​តារា​ចម្រៀង​រែប​អាមេរិក Wiz Khalifa និង Charlie Puth។

៣. វីដេអូបទចម្រៀង "Shape of You" (២០លាន Like)

បទ​ "Shape of You" របស់​តារាចម្រៀង​អង់គ្លេស Ed Sheeran មាន​អ្នក​ទស្សនា​ជាង ៤,៣ពាន់​លាន​ដង ច្រើន​ជាង​បទ See You Again ប៉ុន្តែ​មាន​អ្នក Like តិច​ជាង ពោលគឺ​មាន ២០លាន​ Like។

វីដេអូ​ដែល​មាន​ចំនួនអ្នក Like ច្រើន​បន្ទាប់​ទៀត មានដូចជា​បទ "Faded" របស់ Alan Walker (១៦លាន Like), "Gangnam Style" របស់ PSY (១៦លាន Like) និង "Hello" របស់ Adele (១៤លាន Like)៕

ចុចអាន៖ ​វីដេអូ​ YouTube ណា​ខ្លះ​ មាន​អ្នកមិនចូលចិត្តច្រើន​ជាង​គេ​បំផុត?

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់
អត្ថបទពេញនិយម