• 2019-08-08 02:51:17
  • ព័ត៌មាន

រូបភាព​ប៉ុន្មាន​សន្លឹក បង្ហាញ​ពី​សម្រស់​ខុស​ប្លែក​របស់ ឌុច សុភា ស្ទើរ​មិន​គួរ​ឲ្យ​ជឿ!

  • 2019-08-08 02:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​ស្ងប់​ស្ងាត់​សកម្មភាព​ភាព​សិល្បៈ ថ្មី​ៗ​នេះ គេ​បាន​ប្រទះ​ឃើញ រូប​ថត​របស់​តារា​សម្ដែង​ទម្រង់​មុខ​មាន​មន្ត​ស្នេហ៍ ឌុច សុភា ប៉ុន្មាន​សន្លឹក​នៅ​លើ IG ផ្ទាល់​ខ្លួន​របស់​នាង ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ខុស​ប្លែក​ខ្លាំង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។

តាម​រយៈ​រូប​ប៉ុន្មាន​សន្លឹក​នោះ គេ​ឃើញ សុភា ឡើង​ទម្ងន់​ខុស​ប្លែក​ខ្លាំង​ទៅ​នឹង​រូបរាង​កាល​ពី​អតីត​កាល។ កាល​ពី​អតីតកាល ឌុច សុភា ត្រូវ​បាន​គេ​ចាត់​ជា​តារា​ស្រី​មួយ​រូប​មាន​សម្ផស្ស​ស្រស់​ស្អាត​ទាំង​ព្រម រាង​ក៏​ស្អាត ទម្រង់​មុខ និង​ផ្ទៃ​មុខ​ស្រស់​ស្អាត ពិសេស​គឺ​ស្រទន់​ពោរពេញ​ដោយ​មន្ត​ស្នេហ៍។ អំណោយ​ផល​នេះ នាង​ក្ដោប​ក្ដាប់​តំណែង​ជា​តារា​ស្រី​ជួរ​មុខ​អស់​រយៈ ពេល​ជា​ច្រើន​ឆ្នាំ ដោយ​ឆក់​បាន​តំណែង​ធំ​ៗ​ក្នុង​សាច់​រឿង ស្ប៉ត​ពាណិជ្ជកម្ម និង​ខារ៉ាអូខេ​ជា​ច្រើន​រាប់​មិន​អស់។

អំណោយ​ផល​ដដែល ក៏​បាន​នាំ​ឲ្យ​នាង​បាន​ជួប​ប្រសព្វ​ជាមួយ​នឹង​មន្ត្រី​ធំ​មួយ​រូប​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍ និង​បាន​រៀបការ​ជាមួយ​គ្នា​នៅ​ឆ្នាំ ២០០៩។ ក្រោយ​ពី​នោះ នាង​ក៏​សម្ងំ​ស្ងៀម​ដោយ​ទុក​ការងារ​សិល្បៈ​ចោល​ប៉ុន្មាន​ឆ្នាំ មុន​ពេល​លេច​មុខ​ជា​ថ្មី​អំឡុង​ឆ្នាំ ២០១៤ បន្ទាប់​ពី​ជីវិត​គូ​ស្រករ​ជួប​រឿង​រកាំរកូស​រហូត​ដល់​លែង​លះ​គ្នា។ សុភា និង​ស្វាមី បាន​ចែក​ផ្លូវ​គ្នា ក្រោយ​ពី​សោភា សម្រាល​កូន​ប្រុសបាន​ត្រឹម ១៤​ថ្ងៃ​ប៉ុណ្ណោះ​នា​ពេល​នោះ។

ក្រោយ​ពី​ចូល​សិល្បៈ​វិញ ឌុច សុភា នាង​នៅ​តែ​លឹបលៗ​ៗ​ក្នុង​សិល្បៈ រហូត​មក​ដល់​សព្វ​ថ្ងៃ ដោយ​មិន​សូវ​ឃើញ​មាន​ការ​មមាញឹក​ខ្លាំង ដូច​កាល​ពី​អតីតកាល​ប៉ុន្មាន​នោះ​ទេ ដោយ​ជួន​កាល​គេ​ឃើញ​នាង​ទទួល​ការងារ​របស់​ហង្សមាស ដូច​ជា​ថត​រឿង និង​ខារ៉ាអូខេ​ជា​ដើម ដែល​ស្នាដៃ​ចុង​ក្រោយ​មួយ​របស់​នាង​ក្នុង​ផលិតកម្ម​ខាង​លើ គឺ​នាង​សម្ដែង​ក្នុង​បទ "ចង់​ចាក​ចេញ" របស់ ឱក សុគន្ធ​កញ្ញា កាល​ពី​ចុង​ឆ្នាំ ២០១៧ និង​រឿង "ផ្កា​ថ្ម" នា​ពាក់​កណ្ដាល​ឆ្នាំ ២០១៨។

ជាមួយ​គ្នា​ដែរ គេ​សម្គាល់​ថា អ្នក​មេម៉ាយ​រូប​នេះ នាង​ចូល​ចិត្ត​សម្ងំ​សុខ​ជា​មួយ​ជីវិត​ឯកជន​នាង​ច្រើន​ជាង។ ដូច្នេះ​ហើយ មិន​ត្រឹម​តែ​ការងារ​សិល្បៈ​នោះ​ទេ សូម្បី​តែ​សកម្មភាព​ចូល​រួម​ក្នុង​កម្មវិធី​សិល្បៈ​នានា ក៏​មិន​សូវ​ឃើញ​មុខ​នាង​ដែរ ដោយ​ច្រើន​បំផុត អ្នក​គាំទ្រ​អាច​ឃើញ​នាង​ត្រឹម​រូប​ថត​នៅ​លើ​បណ្ដាញ​សង្គម​ប៉ុណ្ណោះ។

ឌុច សោភា កាល​ពី​មុន

យ៉ាង​ណា​គេ​ដឹង​ថា នាង​នៅ​តែ​រស់​នៅ​ក្នុង​ជីវិត​ហ៊ឺហា ហើយ​នោះ​ក៏​ទំនង​ជា​មូលហេតុ​ដែល​នាង ឡើង​គីឡូ​ខ្លាំង​នា​ពេល​នេះ​ដែរ។មិន​ទាន់​មាន​ការ​ទម្លាយ​ឲ្យ​ដឹង​នៅ​ឡើយ​ថា អ្វី​នៅ​ពី​ក្រោយ​ជីវិត​ហ៊ឺហា​របស់ ឌុច សោភា បើ​ទោះ​នាង​មិន​សូវ​មាន​ការ​មមាញឹក​នឹង​ការងារ​សិល្បៈ​នោះ​ឡើយ។ ជីវិត​ហ៊ឺហា ក្រោយ​បែក​ស្វាមី​នោះ សុភា នៅ​តែ​ត្រូវ​គេ​ចង​ជាមួយ​មន្ត្រី​កំពូល​ៗ​មួយ​ចំនួន ក្នុង​នោះ ធ្លាប់​មាន​ចចាមអារ៉ាម​ជាមួយ​មន្ត្រី​ផ្កាយ​២​ម្នាក់ រួម​ទាំងសម្ដេច​ក្រុមព្រះ ថែម​ទៀត ប៉ុន្តែ​ត្រូវ​នាង​បដិសេធ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម