• 2019-08-12 03:48:57
  • ជីវិតតារា

Kylie Jenner អបអរ​ខួប​កំណើតគម្រប់ ២២ ឆ្នាំ លើ​នាវា​កម្សាន្តតម្លៃ ២៥០ លានដុល្លារ

  • 2019-08-12 03:48:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ទូរទស្សន៍​​ Kylie Jenner ដែល​ជាប់​ជា​មហាសេដ្ឋី​វ័យ​ក្មេង​ជាង​គេ​ក្នុង​លោក បាន​អបអរ​ខួប​កំណើត​គម្រប់​វ័យ ២២ ឆ្នាំ​របស់​ខ្លួន នៅ​លើ​នាវា​កម្សាន្ត​ប្រណីត​ដែល​មាន​តម្លៃ ២៥០​ លានដុល្លារ។

Kylie បាន​ជួល​នាវា​កម្សាន្ត​នេះ ដោយ​បាន​អញ្ជើញ​សាច់ញាតិ និង​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្លួន​មក​ចូល​រួម ដោយ​ថ្លៃ​ជួល​នាវា​កម្សាន្ត​នេះ​គឺ​​ក្នុង​ ១ សប្ដាហ៍ មាន​តម្លៃ​រហូត​ដល់ ១,២៣ លាន​ដុល្លារ​ឯណោះ។ យ៉ាងណាក្ដី​ ថ្លៃ​ចំណាយ​នេះ​តិច​តួច​ណាស់​ សម្រាប់ Kylie Jenner ដែល​ទស្សនាវដ្ដី​ Forbed បាន​ឲ្យ​ដឹង​ថា​ នាង​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ៩០០ លាន​ដុល្លារ និង​កំពុង​បន្ត​កើន​​ឡើង។

និយាយ​អំពី​នាវា​ប្រណីត​វិញ គឺ​អាច​ទទួល​ភ្ញៀវ​បាន​ ២២ នាក់​ និង​មាន​ផ្ទុក​ដោយ​កន្លែង​សោណា, កន្លែង​ចត​ឧទ្ធម្ភាគចក្រ, អាវ​ហែល​ទឹក, ហាង​​​ផាត់​មុខ, រោងកុន, កន្លែង​ហាត់​ប្រាណ, បន្ទប់​ម៉ាស្សា, ក្លឹប និង​មាន​​កន្លែង​កម្សាន្ត​ លំហែ​ច្រើន​ទៀត៕​​​​

ចុចអាន៖

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី