• 2019-08-16 02:55:20
  • ព័ត៌មាន

ប៉ុន្មាន​ឆ្នាំ​មក​នេះ ឌុច លីដា អាក្រាត​កាយ​ក្នុង​រឿង​ច្រើន​ដង​ហើយ!

  • 2019-08-16 02:55:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី ឌុច លីដា ទើប​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​ម្ដង​ទៀត ក្រោយ​លេច​មុខ​ក្នុង​ភាពយន្ត​ភាគ "កូន​ពស់​កេងកង" ពិសេស​ក្នុង​ឈុត​នាង​អាក្រាត​កាយ​មុជ​ទឹក​អូរ។ យ៉ាង​ណា នេះ​មិន​មែន​ជា​លើក​ដំបូង​របស់​ស្រី​រាង​តូច​ច្រឡឹង​នោះ​ទេ។

តាម​ការ​កត់​សម្គាល់ ឌុច លីដា ដែល​គេ​គិត​ថា ជា​តារា​ស្រី​ដែល​មាន​ភាព​ទាក់ទាញ​ក្នុង​សិល្បៈ​សិចស៊ី​នោះ ធ្លាប់​សម្ដែង​អាក្រាត​កាយ​បែប​នេះ​ច្រើន​ដង​រួច​មក​ហើយ។

១.រឿង "ស្បែក​គង់" ការ​សម្ដែង​ដោយ​ដោះ​សំលៀកបំពាក់​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០១៤ ដែល​ពេល​នោះ នាង​បាន​ចូល​រួម​សម្ដែង​រឿង "ស្បែក​គង់" របស់​អ្នក​ដឹកនាំ​រឿង ប៉ុល វិបូ ហៅ នីត។ ដូច​នឹង​ទិដ្ឋភាព​ដែល​ប្រិយមិត្ត​បាន​ឃើញ​ថ្មី​ៗ​នេះ​ដែរ នៅ​ក្នុង​សាច់​រឿង​ខាង​លើ​នេះ លីដា ត្រូវ​តម្រូវ​ឲ្យ​ប្រាកដ​ខ្លួន​ក្នុង​ឈុត​មុជ​ទឹក​អូរ​ក្នុង​ព្រៃ ក្នុង​នាម​ជា​នារី​ព្រៃ​ភ្នំ។ លោក អ៊ុន សិទ្ធា ដែល​ជា​ឯក​ក្នុង​រឿង បាន​បង្ហាញ​ភាព​ស្រឡាំងកាំង ក្រោយ​ឃើញ​រាងកាយ​នាង​នៅ​ក្នុង​រឿង។

២.រឿង "នារី​វេទមន្ត"៖ នេះ​ជា​រឿង​បន្ទាប់​របស់​តារា​ស្រី​ដែល​មាន​ត្រេ​មុខ​សាក​សម​នឹង​ការ​សម្ដែង​សិចស៊ី។ រឿង "នាទី​វេទមន្ត" ដាក់​បញ្ចាំង​នៅ​អំឡុង​ចុង​ឆ្នាំ ២០១៦ ពោល​គឺ ក្រោយ​ពី​នាង​បាន​លេច​មុខ​ក្នុង​រឿង "ស្បែក​គង់" ថត​ឈុត​អាក្រាត មិន​យូរ​ប៉ុន្មាន។ ក្នុង​រឿង​នេះ លីដា ក៏​ជា​នារី​ព្រៃភ្នំ​ដែរ និង​ជា​អ្នក​មាន​វេទមន្ត​ផ្លូវ​អាក្រក់​គួរ​ឲ្យ​ខ្លាច។ ក្នុង​សាច់​រឿង នាង​ត្រូវ​តម្រូវ​ឲ្យ​អាក្រាត​កាយ​ជា​ដង បើ​ធៀប​នឹង​២​រឿង​ផ្សេង​ទៀត។

៣.រឿង "កូន​ពស់​កេងកង"៖ ប្រិយមិត្ត​ទំនង​ជា​មិន​ទាន់​រលុប​ស្នាម​សិចស៊ី​របស់ លីដា ចេញ​ពី​កែវ​ភ្នែក ឬ​អារម្មណ៍​ផង​ក៏​មិន​ដឹង។ ជា​ថ្មី​ម្ដង​ទៀត តារា​ស្រី នៅ​តែ​សម្ដែង​ជា​នារី​ព្រៃ​ភ្នំ​ដូច ២​រឿង​ខាង​លើ។ ដូច្នេះ​ហើយ ទម្លាប់​របស់​នាង គឺ​និយម​ធ្វើ​អ្វី​ទៅ​តាម​ធម្មជាតិ ពោល​គឺ​នាង តែង​មុជ​ទឹក​ស្រាត​បែប​នេះ។ ដូច្នេះ​ហើយ ទើប​ក្នុង​សាច់​រឿង នាង​បាន​ដោះ​សំលៀកបំពាក់​អស់​ពី​ខ្លួន ហើយ​មុជ​ទឹក​អូរ​កណ្ដាល​ធម្មជាតិ។ ទិដ្ឋភាព​នោះ បាន​ធ្វើ​ឲ្យ អេតវីន ទប់​ចិត្ត​មិន​បាន រហូត​ដល់​ត្រូវ​លប​លួច​មើល​នាង​មុជ​ទឹក។

យ៉ាង​ឈុត​ឆាក​នោះ តាម​លោក ហ្វៃ សំអាង ដែល​ជា​អ្នក​ដឹក​នាំ​រឿង​ផ្ទាល់ ប្រាប់​ថា មិន​មែន​ការ​ពិត​ទាំង​អស់​នោះ​ទេ ដែល​ថា លីដា អាក្រាត​កាយ ពោល​គឺ ផ្នែក​ខ្លះ​បាន​ដោះ​ចេញ​អស់​ពិត​មែន ប៉ុន្តែ​ផ្នែក​ខ្លះ ត្រូវ​ប្រើ​បច្ចេកទេស​បិទ​បាំង ពិសេស​គឺ​កន្លែង​សំខាន់​នៃ​រាង​កាយ គឺ​សុទ្ធ​តែ​មាន​របស់​បិទ​បាំង​ទាំង​អស់។

ដូច​គ្នា​ដែរ សាមី​ខ្លួន ឌុច លីដា ក៏​ធ្លាប់​បាន​អះអាង​ដែរ​អំពី​ការ​សម្ដែង​អាក្រាត​កាយ​របស់​នាង​ក្នុង​ខ្សែ​ភាពយន្ត​ទាំង​អស់ គឺ​សុទ្ធ​តែ​មាន​បច្ចេកទេស​ជំនួយ មិន​មែន​នាង​ដោះ​សំលៀកបំពាក់​អស់​ពី​ខ្លួន​តែ​ម្ដង​នោះ​ទេ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម