• 2019-08-18 03:31:16
  • ព័ត៌មាន

អ៊ូអរ​ណាស់! សុទ្ធ​តែ​តារា​ល្បីៗ និង​អ្នក​គាំទ្រ​ច្រើន​រូប ជុំ​គ្នា​ស្វាគមន៍​ភេសជ្ជៈ​បង្កើន​ថាមពល​ថ្មី

  • 2019-08-18 03:31:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ១៧ ខែ​សីហា ២០១៩ តារា​កិត្តិយស​ច្រើន​បាន​ចូល​រួម​ការ​សម្ពោធ​ភេសជ្ជៈ​បង្កើន​ថាមពល​ថ្មី​មួយ​របស់​ក្រុម​ហ៊ុន​ភេសជ្ជៈ​ កូកា-កូឡា ដែល​មាន​ឈ្មោះ​ថា Coca-Cola Energy នៅ​ Sound Club​។

នៅ​ក្នុង​កម្មវិធី​ពិត​ជា​ភាព​សប្បាយ​រីករាយ​និង​មាន​អ្នក​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ ព្រម​ទាំង​មាន​ការ​សម្ដែង​ពី​សំណាក់​តារា​កិត្តិយស​បាន​ធ្វើ​ឲ្យ​កម្មវិធី​នៃការ​ស្វាគមន៍​ភេសជ្ជៈ​បង្កើត​ថាមពល​ថ្មី​នេះ​កាន់​តែ​កក្រើក​និង​ទាក់​ទាញ​ចំណាប់​អារមណ៍​ពី​អ្នក​ចូលរួម​យ៉ាង​ខ្លាំង​។

តារា​ចម្រៀង តារា​សម្ដែង ក្រុម​រាំ​ល្បីៗ រួម​ជា​មួយ​ ឌីជេ​ស្រស់សង្ហា និង​​តារា​កិត្តិយស​ជាច្រើន​ទៀត​ បាន​ចូល​រួម​ភ្លក់​នូវ​ភេសជ្ជៈ​ថ្មី​នេះ​ជា​លើក​ដំបូង ជាមួយ​នឹង​អ្នក​គាំ​ទ្រនៅ​ក្នុង​កម្មវិធី​ផ្ទាល់​តែ​ម្ដង​ ហើយ​នេះ​ក៏​ជា​ការ​បង្កើន​ភាព​ស្និទ្ធ​ស្នាល​រវាង​អ្នក​គាំ​ទ្រ ​និង Idol​ ​របស់​ពួក​គេ​ផង​ដែរ​។ ​ចង់​កម្មវិធី​ទាំង​មូល​សប្បាយ​យ៉ាង​ណា​អត់?

ទស្សនា​រូប​ភាព​ខាង​ក្រោម៖

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់