• 2019-08-21 04:45:22
  • ព័ត៌មាន

មូលហេតុ ២ យ៉ាង ធ្វើឲ្យក្រុមការងារ MAMA ២០១៩ ឈឺក្បាលរឿងរក​ទីតាំងរៀបចំកម្មវិធីមិនបាន

  • 2019-08-21 04:45:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រគល់​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ Mnet Asian Music Award 2019 កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាពដើររក​ទី​តាំង​រៀប​ចំ​កម្មវិធី​មិនបាន។

នៅ​ថ្ងៃទី ២០ សីហា អ្នក​តំណាង​របស់​កម្មវិធី Mnet Asian Music Award 2019 បាន​ប្រាប់​ថា MAMA ២០១៩ បាន​រំសាយ​គម្រោង​ដើម​របស់​ពួកគេ​ ដែល​ពួក​គេ​បាន​ជ្រើសរើស Hong Kong និង​ជប៉ុន ធ្វើជាទីតាំងរៀបចំ MAMA ២០១៩ ហើយ​ការប្រគំតន្ត្រីធំប្រចាំឆ្នាំនេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ ធ្នូ។

ចំពោះ​មូលហេតុ​មាន​២ ទី​១ បើសិន​ជាកម្ម​វិធី​ MAMA ២០១៩ ធ្វើ​ឡើង​នៅ​ Hong Kong គឺ​ពិបាក ដោយ​សារ​តែ​ នៅ​ទី​នោះ​មាន​ការ​ធ្វើ​បាតុកម្ម​ ដែល​វា​អាច​ប៉ះ​ពាល់​ដល់​សុវត្ថិភាព​អ្នក​ចូល​រួម ។ នេះ​បើ​អ្នក​តំណាង​កម្មវិធី​។ វិល​មកមូលហេតុ​ទី​២​វិញ ប្រភព​បន្ត​ថា សព្វ​ថ្ងៃ​នេះ ទំនាក់​ទំនង​រវាងកូរ៉េ និង ជប៉ុន​ក៏​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ដែរ​។

ក្រៅ​ពិ​ទី​តាំង​ខាង​លើ ដែល​មាន​ឧបសគ្ តាម​គរបាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​នេះ កម្មវិធីប្រគល់​ពាន​រង្វាន់​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ កំពុង​តែ​ពិចារណា​ទៅ​លើ​ប្រទេស​ចំនួន​២ នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ គឺ​ប្រទេស​ថៃ និង​វៀតណាម​។

បន្ថែម​ពី​នេះ ប្រភព​ពី Mnet ក៏​បាន​ឲ្យ​ដឹង​ថា Hong Kong ​និង ជប៉ុន​ មិន​មែន​ជា​ទីតាំង​សម្រាប់​ការ​រៀប​ចំពី​ធី​​នោះ​ទេ​ ហើយ​ក្រុម​រការងារ​កំពុង​តែសម្លឹង​​មើល​ទីតាំង​ផ្សេង​ នៅ​ជុំវិញ​អាស៊ី​ទាំង​មូល​៕

ប្រភព៖ Soompi ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់