• 2019-08-23 00:31:00
  • ជីវិតតារា

ប្រវត្តិ​ស្នេហា​របស់តារា​សម្ដែង​ Peach Pachara និង Patricia Good មុន​ឈាន​ដល់​ផ្លូវ​បែក​គ្នា

  • 2019-08-23 00:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​បែក​គ្នា​របស់​គូ​ស្នេហ៍​តារា​សម្ដែង​វ័យ​ក្មេង Peach Pachara និង Patricia Good ត្រូវ​បាន​ចែក​ចាយ​ពេញ​បណ្ដាញ​អ៊ីនធឺណេត​កាល​ពី​ថ្មី​ៗនេះ​។

មុន​ឈាន​ដល់​ការ​ចែក​ផ្លូវ​គ្នា តើ​ប្រវត្តិស្នេហារបស់​អ្នក​ទាំង​ ២ ​យ៉ាងណា​នោះ? ដូច្នេះ យើង​មក​អាន​ទាំងអស់​គ្នា៖

  • នៅ​ថ្ងៃ​ទី ៧ ខែមេសា ឆ្នាំ ២០១៧: តារាសម្ដែង Patricia Good បាន​ប្ដូរ​គណនី​ Facebook របស់​នាង​ពី​ នៅ​លីវ ទៅ​ជា មានទំនាក់ទំនង​ស្នេហាជាមួយ Peach Pachara។

  • ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៧: តារា​សម្ដែង​ប្រុស​វ័យ​ក្មេង Peach Pachara ក៏​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា លោក​ពិត​ជា​ទំនាក់​ទំនង​ស្នេហា​ជាមួយ​តារាសម្ដែង​មែន​។

  • ខែកញ្ញា ឆ្នាំ ២០១៨: គូស្នេហ៍វ័យក្មេង​នេះ ក៏​បាន​ប្រាប់​អ្នក​សារ​ព័ត៌មានក្នុងកិច្ច​សម្ភាសន៍​ពី គម្រោងទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​របស់​ពួក​គេ។

  • ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩: តារាប្រុសខ្ពស់​ស្រឡះ បាន​ចូលរួម​នៅ​កម្មវិធីមួយ​ហើយ​ក៏​បាន​សារភាព​សារ ពួក​គេពិត​ជាបាន​បែក​គ្នា​មែន។

  • នៅ​ថ្ងៃទី ២២ ខែ សីហា ឆ្នា ២០១៩: តារា​ស្រី​ក្មេង​ស្អាត Patricia Good នាងក៏​បាន​សារភាព​ថា នាង​ពិត​ជា​បែក​គ្នា​ជាមួយ​សង្សារ​នាង​ដូច​គ្នា​។ ហើយនាង​បាន​ប្រាប់​អ្នក​កាសែត​ថា ការ​បែក​គ្នា​នេះ​គឺគ្មាន​អ្នក​ទី ៣ មក​ពាក់​ព័ន្ធ​នោះ​ទេ។

ស្នេហា​អ្នក​ទាំង ២ នេះ បាន​ឈាន​ដល់​ការ​ចែក​ផ្លូវ​គ្នា​បន្ទាប់​ពី​បាន​ស្រឡាញ់គ្នា​អស់​រយៈពេល​ ២ ឆ្នាំ​។

ប្រភព៖ Thai Update ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់