• 2019-08-23 02:51:51
  • ព័ត៌មាន

អបអរសាទរ! ក្រុម​រាំ OMG ជាប់​ជា​តំណាង​កម្ពុជា​ទៅ​ប្រកួត​រាំ​នៅ​កូរ៉េ​លើក​ដំបូង​

  • 2019-08-23 02:51:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​រាំ​នារី​ OMG បាន​ជាប់​ជា​តំណាង​កម្ពុជាស្ថាពរ​​ទៅ​ប្រកួត​រាំ​ជា​លក្ខណៈ​អន្តរជាតិ​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​កម្មវិធី K-POP World Festival នៅ​កម្ពុជា​។

កាល​ពី​យប់​មិញ​ គេហទំព័រ​ផ្លូវ​ការ​របស់​ស្ថានទូត​កូរ៉េ​នៅ​កម្ពុជា​បាន​ប្រកាស​ថា ក្រុម​រាំ​ស្រី​ស្អាត OMG ដែល​ជា​ម្ចាស់​ជយលាភី​ក្នុង​កម្មវិធី K-POP World Festival ២០១៩ របស់​កម្ពុជា ត្រូវ​បាន​ជ្រើស​រើស​ជា ១២ ក្រុម​ចុង​ក្រោយ​ ដែល​នឹង​ត្រូវ​ទៅ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​កូរ៉េ ដើម្បី​ដណ្ដើម​យក​ពាន​រង្វាន់​ជើង​ឯក​ប្រចាំ​ឆ្នាំ ២០១៩ នៃ​កម្មវិធី K-POP World Festival។ ការ​ប្រកួត​រាំ​បែប​ចម្រៀង K-POP នេះនឹង​ប្រព្រឹត្តិ​ទៅ​ក្នុង​ខែ​តុលា នៅទីក្រុង Changwon នៃ​សាធារណៈរដ្ឋ​កូរ៉េ​ខាង​មុខនេះ។

OMG បាន​ប្រកាស​ថា ពួក​គេ​នឹង​ខិត​ខំប្រឹង​ប្រែង​ឲ្យ​អស់ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​បង្ហាញ​សមត្ថភាព​នៅ​លើ​ឆាក​អន្តរជាតិ​ ព្រោះ​នេះ​គឺ​ជា​លើក​ដំបូង​របស់​ក្រុម និង​កម្ពុជា​ផង​ដែរ​។

បើ​ទោះ​បី​កម្ពុជា​មាន​កម្មវិធី​ប្រកួត​រាំ​នេះ​ដូចប្រទេសដទៃទៀតក៏​ពិត​មែន​ ប៉ុន្តែ​កម្ពុជា​មិន​ធ្លាប់​មាន​បេក្ខជន​ណា​អាច​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នោះ​ទេ​៕

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម