• 2019-08-26 03:10:49
  • ព័ត៌មាន

រឿង​ខ្លី ១២​ ត្រៀម​បង្ហាញខ្លួននៅមហោស្រពភាគយន្តខ្លី​ចតុមុខ

  • 2019-08-26 03:10:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ដើម​ខែមិនា​​កន្លង​​​មក មហោស្រពភាគយន្តយន្តខ្លី​ចតុមុខ (CSFF) បាន​ប្រកាស​ជ្រើស​យក​ខ្សែ​ភាគ​យន្តនៅក្នុង​ស្រុក​ដែល​មាន​ភាពលេចធ្លោចំនួន​ ១២​ រឿង ដើម្បីដាក់​ប្រកួត​​នៅ​វគ្គ​ផ្តាច់​ព័ត្រ។

នៅ​ក្នុង​ឆ្នាំ​ទី​៨​ របស់​ "មហោស្រពភាគយន្តយន្តខ្លី​ចតុមុខ"(CSFF) ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ ក្រុម​ភាគយន្ត​ឈូក​រ័ត្ន ដែល​ហៅ​​​ជា​ភាសា​អង់គ្លេស​ថា Sunflower Film Alliance ( SFA) នឹង​ប្រព្រឹត្តកម្មវិធី​ ​ចាប់​ពី​ថ្ងៃទី​៥​ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​ នៅ​​ សាល​ស្និសីទចតុ​ម្មុខ​ ក្បែរ​មាត់​ទន្លេ។

លោក​ លីម​ សុភ័ណ្ឌ អ្នក​គ្រប់​គ្រង​នៅ​ក្នុង​ការ​ជ្រើស​រើស​ខ្សែ​ភាគ​យន្ត​នៅ​ក្នុង​ស្រុក​បាន​លើស​ឡើង​ថា​៖ “ នៅ​​ក្នុង​​ឆ្នាំ​នេះ​ភាគយន្ត​នៅ​ខ្នាត​ខ្លី​ មាន​ការ​ចូល​រួម​ពី​បណ្តា​ខេត្ត​ច្រើន​ដែល​​សបញ្ជាក់ថា​ការ​ស្រលាញ់​ និង​ចូល​ចិត្ត​ពី​ការ​ផលិត​ភាគ​យន្ត​។”

នៅ​ក្នុង​ការ​រៀប​ចំ​នេះ​ផង​ដែរ​ គឺដើម្បី​លើក​ស្ទួយ​ស្នា​ដៃ​ផលិត​ករ​នៅ​ក្នុង​ឲ្យ​កាន់​តែ​មាន​កម្លាំង​កាយ​ចិត្ត​នៅ​ក្នុង​ការ​ផលិត​​បន្ត​ទៀត​។ សម្រាប់​ព័ត៌មាន​បន្តែម​ សូម​ចូល​ទៅ​កាន់​ Chaktomuk Short Film Festival

អត្ថបទ៖ សម្បត្តិ លក្ខិណា

មតិយោបល់