• 2019-08-27 03:45:00
  • ជីវិតតារា

អ្នក​គាំទ្រ​ពេញ​ចិត្ត​ស្ដូក​ជាមួយ​នឹងសកម្មភាព​មួយ​នេះ​របស់ Nayeon

  • 2019-08-27 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំ​ទ្រ​របស់​ក្រុម​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​ប្រចាំ​ប្រទេស​កូរ៉េ Twice ពិត​ជា​ពេញ​ចិត្ត​ស្ដូក​តែ​ម្ដង​ជាមួយ​នឹង​សកម្ម​ភាព​របស់ Nayeon ធ្វើ​ទៅ​កាន់​ Tzuyu មើល​ទៅ​ដូច​អ្នក​ម្ដាយ​។

ដោយ​អ្នក​គាំ​ទ្រ​ទាំង​នោះ​បាន​ឃើញ​សកម្មភាព Nayeon កំពុងតែ​ជួយ​វែក​សក់​ឲ្យ​សមាជិក​ជន​ជាតិតៃវ៉ាន់ Tzuyu ដូច​ម៉ាក់​វែក​សក់​ឲ្យ​កូន​ ដើម្បី​កុំ​ឲ្យ​សក់​របស់​កូន​រញ៉េរញ៉ៃ​។

ONCEs (​ឈ្មោះ​អ្នក​គាំទ្រ​ Twice ) មើល​ឃើញ​ថា សកម្មភាព​នោះ​ពិត​ជា​គួរ​ឲ្យ​ស្រឡាញ់ និង​សប្បាយ​ចិត្ត​នៅ​ពេល​ ដែល​ឃើញ​សមាជិក​នៅ​ក្នុង​ក្រុម​ចេះ​ស្រឡាញ់​​គ្នា​និង​មើល​ថែ​គ្នា​បាន​យ៉ាង​ល្អ​បែប​នេះ​៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់