• 2019-08-28 00:30:00
  • ព័ត៌មាន

Dingdong ក្លាយជា Big Boss ក្នុង​រឿង​ "ម្ចាស់ព្រះអាទិត្យ" របស់ហ្វីលីពីន

  • 2019-08-28 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​យូរ​​ទេ​ខ្សែភាពយន្ត​ដែល​ទូរទស្សន៍​ GMA របស់​ហ្វីលីពីន​ទិញ​សិទ្ធិ​ពីរឿង​ដើម​កូរ៉េ​មាន​ចំណងជើង​ថា​ "ម្ចាស់ព្រះអាទិត្យ" នឹង​បង្ហាញ​ខ្លួន​ហើយ​ ដោយ​មាន​​កំពូល​តារា​សម្ដែង​ Dingdong Dantes ជា​តួឯក។

មហាជន​មួយ​ចំនួន​សុទ្ធ​តែ​បាន​ជ្រាប​ហើយ​ថា​ រឿង​ភាគ​កូរ៉េ​ដ៏​ល្បី​ "ម្ចាស់ព្រះអាទិត្យ" ត្រូវ​បាន​ទូរទស្សន៍​ហ្វីលីពីន​ទិញ​សិទ្ធិ​ យក​មក​ផលិត​ជា​ថ្មី​ដោយ​មាន​ Dingdong Dantes ជា​តួឯក​ប្រុស​ Big Boss។ អ្នក​គាំទ្រ​រឿង​នេះ​ប្រចាំ​ប្រទេស​ហ្វីលីពីន​ ក៏​កំពុង​រង់​ចាំ​យ៉ាង​អន្ទះសា​ ពិសេស​ចង់​ដឹង​ថា​តើ​ភាពយន្ត​សម្ដែង​ថ្មី​នេះ​ ពិសេស​កម្រិតណា?

តួសម្ដែង Version ហ្វីលីពីន

យ៉ាង​ណា​មិញ​ កាល​ពី​ពេល​ថ្មីៗ​នេះ​​ក្រុម​ការងារ​ទូរទស្សន៍​ GMA Network បាន​បង្ហោះ​រូប​ភាព​របស់ Dingdong លើ​គណនី​ Instagram របស់​ខ្លួន​ ដោយ​បាន​បង្ហាញ​ទាំង​ម៉ូដសក់​ ទាំង​ការ​រៀប​ចំ​ខ្លួន​ជា​មេបញ្ជាការ​ Lucas ឬ​ហៅ​ថា​ "Big Boss” ដែល​រឿង​កូរ៉េ​សម្ដែង​ដោយ​ Song Joong Ki៕

ប្រភព៖ Team Dantes ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់