• 2019-09-03 04:25:00
  • ជីវិតតារា

Goo Hye Sun សុខ​ចិត្ត​បញ្ចប់​អាជីព​ជា​តារា​សម្ដែង​ ទៅ​ធ្វើ​រឿង​មួយ​នេះ​វិញ

  • 2019-09-03 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម លោក Jung Kyung Suk ជា​មេធាវី​របស់​តារាស្រី​រូប​នេះ​បាន​ប្រាប់​ថា Goo Hye Sun នឹង​ចាក​ចេញ​ពី​វិស័យ​សិល្បៈ​ បន្ទាប់ពី​សៀវភៅ​របស់​នាង​ដែល​មាន​ចំណង​ជើង​ថា «I am Your Pet» បាន​ចេញ​ផ្សាយ​។ លោកក៏​បាន​បន្ត​ថា Goo Hye Sun ផ្ទាល់​ក៏មិន​ដឹង​ថា ថ្ងៃណា​នាង​នឹង​ត្រឡប់​មក​វិញ​នោះ​ទេ​។

ចំពោះ​ការ​ចាក​ចេញ​នេះ​ដែរ តួឯក​ស្រី​រឿង «Boys Over Flower» នឹង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា ហើយ​សព្វ​ថ្ងៃ​នេះ​នាង​កំពុង​តែ​ត្រៀម​ខ្លួន​ចូល​សាកល​វិទ្យាល័យ​នា​ពេល​ឆាប់​ៗនេះ។

ចំពោះ​ការ​លែង​លះ​ជាមួយ​នឹង​អតីតស្វាមី Ahn Jae Hyun វិញ លោកមេធាវីបាន​និយាយថា «Goo Hye Sun នៅ​តែ​ចង់​រក្សា​គ្រួសារ​មួយ​នេះ»។

ព័ត៌មាន​នៃ​ការ​លែង​លះ​រវាង​តារា​ស្រី Goo Hye Sun និង​តារាប្រុស Ahn Jae Hyun បាន​ផ្ទុះ​ឡើង​កាល​ថ្ងៃ​ទី​ ១៧ ខែសីហា កន្លង​ទៅ ដោយ​ខាង​ស្រី​បាន​បង្ហោះ​នូវ​ក្រដាស​ ១ សន្លឹក​ជាមួយ​នឹង​ខ្លឹម​សារ​ថា​ «ប្ដី​របស់​នាង​ចង់​លែង​លះ​ជាមួយ​នាង នៅ​ក្នុង​ Instagram»៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់